អាមេរិក៖ Sophie Turner ដែលជាតារាសម្ដែងល្បីឈ្មោះរបស់អាមេរិក ទើបតែក្លាយជាប្រធានាបទក្ដៅក្នុងការជជែករបស់សាធារណជន បន្ទាប់ពីនាងបានលែងលះស្វាមី Joe Jonas ដែលជាអ្នកចម្រៀងល្បីឈ្មោះ ដោយបន្សល់ទុកចំណងដៃកូនម្នាក់។

 Sophie Turner 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈដំណើរការនៃការលែងលះមិនទាន់ដាច់ស្រេចជាផ្លូវការនោះទាំង Sophie និងអតីតស្វាមីរបស់នាងសុទ្ធតែបានប្រកាសថាពួកគេពិតជាកំពុងដំណើរការលែងលះគ្នាមែន។

Joe Jonas និង  Sophie Turner 

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែគេបានប្រទះឃើញ Sophie Turner បានទៅដើរលេងយ៉ាងផ្អែមល្ហែមជាមួយបុរសម្នាក់ឈ្មោះ Peregrine Pearson ដែលត្រូវបានគេស្គាល់ថាជាបុរសអភិជនរបស់អង់គ្លេស ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។

Peregrine Pearson និង Sophie Turner 

ក្នុងរូបភាពថតបានដោយអ្នកកាសែត គេឃើញថានាងបានថើបគ្នាជាមួយលោក Pearson ផងដែរនៅចំណតស្ថានីយ៍រថភ្លើង Gare du Nord ដែលកាន់តែបញ្ជាក់ពីទំនាក់ទំនងរវាងអ្នកទាំងពីរ។ បន្ទាប់មក ពួកគេក៏បានចូលទស្សនាព្រឹត្តិការណ៍កីឡា Rugby World Cup នៅ Stade de France នាទីក្រុងប៉ារីសប្រទេសបារាំងទៀតផង៕  

Sophie Turner 
Peregrine Pearson 
Peregrine Pearson 
Sophie Turner 
Sophie Turner 

ប្រភព៖: people

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]