កម្សាន្ត៖ ជឿជាក់ថា​ប្រិយមិត្តច្បាស់ជាដឹងអំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់ តារាល្បីក្នុងបណ្ដាញសង្គមអ្នកនាង ឡុង ម៉ានីន ជាមួយនឹង តារាចម្រៀងប្រុស ថុល សុភិទិ ដែលជាអតីតបេក្ខជនជាប់ចំណាត់ថ្នាក់លេខ២ នៃកម្មវិធីប្រលងចម្រៀង Cambodia Idol រដូវកាលទី៤ កន្លងទៅនេះ។

ថុល សុភិទិ និង ឡុង ម៉ានីន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះផងដែរ តារាស្រីកំប្លែងស្ងួត ឡុង ម៉ានីន បានចាប់ម្ចាស់ចិត្ត លោក ភិទិ មកតែងខ្លួនធ្វើជាស្ត្រីមានផ្ទៃពោះ ពាក់រ៉ូបដៃមួយសរសៃ ពាក់សក់ ស្ពាយកាបូប ដូចស្រី។ មិនតែប៉ុណ្ណោះ ម៉ានីន បានដឹកដៃ ភិទិឲ្យរាំជាមួយគ្នា បន្ទាប់មកក៏ដាក់បទញាក់ឲ្យរាំញាក់ពោះតែម្ដង។

ថុល សុភិទិ និង ឡុង ម៉ានីន

ក្រោយពីមហាជនឃើញហើយនាំគ្នាផ្ទុះសំណើចពេញបណ្ដាញសង្គម នាំគ្នាស៊ែរចែកគ្នាសើច ដោយ ម៉ានីន តែងតែនាំសំណើចភាពសប្បាយរីករាយដល់អ្នកលេងបណ្ដាញសង្គមជានិច្ច មកលើកណាក៏ប្លែកដែរ។ ជាពិសេស ពូកែធ្វើបាប ភិទិ ដែលជាគូស្នេហ៍បណ្ដូលចិត្តនេះតែម្ដងហើយ៕

ប្រភព៖ NiN NiN

សូមទស្សនាវីឌេអូតាមរយៈលីងនេះ៖ 

Link Video

ថុល សុភិទិ និង ឡុង ម៉ានីន
ថុល សុភិទិ និង ឡុង ម៉ានីន
ថុល សុភិទិ និង ឡុង ម៉ានីន
ថុល សុភិទិ និង ឡុង ម៉ានីន
ថុល សុភិទិ និង ឡុង ម៉ានីន
ថុល សុភិទិ និង ឡុង ម៉ានីន
ថុល សុភិទិ និង ឡុង ម៉ានីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]