កូរ៉េខាងត្បូង៖ ថ្មីៗនេះ Huh Yunjin តារាស្រីវ័យក្មេង ដែលជាសមាជិកក្រុម LE SSERAFIM បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ទៅលើសម្រស់របស់នាងជាខ្លាំង តាមរយៈរូបប៉ុន្មានសន្លឹកដែលបានបង្ហោះទៅក្នុងគណនីផ្ទាល់ Instagram របស់នាង។

Yunjin 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ Yunjin បានទៅមើលកីឡាបាល់បោះ ជាមួយនឹងសមាជិកក្រុមទាំងអស់ ដោយឡែក រូបនាងពិតជាមានសម្រស់លេចធ្លោរជាងគេ។ ជាមួយគ្នានេះ តារាចម្រៀងស្រីវ័យ ទើបតែ២២ឆ្នាំរូបនេះ មានភាពទាក់ទាញខ្លាំង ជាមួយសក់ពណ៌ទឹកក្រូច ថែមទាំងពាក់អាវដូចជាកីឡាបាល់បោះទៀត ធ្វើឲ្យចេញមន្ដស្នេហ៍មិនស្ទើនោះទេ។

Yunjin 

គួរបញ្ជាក់ផងដែរថា Huh Yunjin គឺជាតារាចម្រៀង K-pop ម្នាក់ដ៏ល្បីល្បាញ ហើយគណនី Instagram របស់នាង មានអ្នកតាមដានដល់ទៅជិត៨លាននាក់ ចំណែកឯរូបដែលបង្ហោះលើកនេះ មាននាក់ចុច Like រហូតទៅដល់ ២លាននាក់ជាងឯណោះ៕

Yunjin 

ប្រភព៖ jenaissante

Yunjin 
Yunjin 
Yunjin 
Yunjin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]