បច្ចុប្បន្ននេះយើងសង្កេតឃើញថាទីផ្សារស្មាតហ្វូនអេក្រង់បត់ Flip ហាក់មានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលចិត្តលេងស្ទាយទូរស័ព្ទ ហើយជាពិសេសគឺធ្វើឲ្យពិភពលោកកំពុងធ្វើការប្រៀបធៀបគ្នាជាមួយម៉ូដែល OPPO Find N3 Flip និង Samsung Z Flip 5 ដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកនៅលើទីផ្សារ។
ឥឡូវនេះ យើងសូមលើកយកស្មាតហ្វូនអេក្រង់បត់ទាំង 2 មកប្រៀបធៀបគ្នាឲ្យច្បាស់ តើមួយណាដែលលោកគិតថាជាជម្រើសរបស់អ្នក?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស· ប្រព័ន្ធកាមេរ៉ា
OPPO Find N3 Flip បំពាក់លេនកាមេរ៉ាចំនួន 3 គ្រាប់ ដែលជាការសហការជាមួយ Hasselblad ជាមួយកាមេរ៉ាមេទំហំ 50MP ជាមួយមុខងារទប់លំនឹង OIS។ ចំណែកមួយគ្រាប់ទៀតគឺជាលេន Ultrawide ដែលមានទំហំ 48MP មានមុខងារ Auto Focus ដែលអាចថតប្លង់ពង្រីមុំបានដល់ 114o និងគ្រាប់ទី 3 គឺជាកាមេរ៉ា Telephoto ដែលជាទូរស័ព្ទ Flip តែមួយគត់ដែលផ្តល់ជូននូវលេន Telephoto ដែលមានទំហំ 32MP ជាមួយមុខងារ 2x Optical Zoom ថែមទៀតផង។ ចំណែកកាមេរ៉ាសែលហ្វីវិញមានទំហំរហូតទៅដល់ 32MP ជាមួយមុខងារ Auto Focus និង open-loop focus។ ក្រឡេកមកមើលកាមេរ៉ា Samsung Z Flip 5 វិញម្តងគឺកាមេរ៉ាខាងក្រោយផ្តល់ជូនចំនួន 2 គ្រាប់ ទំហំត្រឹមតែ 12MP+12MP និងលេន Selfie ទំហំត្រឹមតែ 10MP ប៉ុណ្ណោះ។
· អេក្រង់ខាងក្រៅ
ក្រឡេកមកមើលអេក្រង់ខាងក្រៅវិញម្តងឃើញថាម៉ូដែលទាំង 2 នេះមានការឌីហ្សាញខុសគ្នាផ្ទុយស្រឡះតែម្តង ដែល OPPO Find N3 Flip ឌីហ្សាញអេក្រង់ខាងក្រៅជាលក្ខណៈបញ្ឈរ 3.26” AMOLED ដែលគាំទ្រការប្រើកម្មវិធីរហូតជាង 80 applications ឯណោះ ហើយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងអេបផ្សេងៗទាំងផ្ញើសារ ថតរូប ប្រើ TikTok ឬ google map ព្រោះវាជារូបរាងបញ្ឈរដូចគ្នានឹងអេក្រង់ធំខាងក្នុងផងដែរ។ សម្រាប់ Galaxy Z Flip 5 វិញ វាមានទំហំអេក្រង់ខាងក្រៅធំជាង ដែលមានទំហំ 3.4” ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់កម្មវិធីមានតែងតែមានគែមខ្មៅនៅលើអេក្រង់ដែលផ្តល់ភាពរំខាន ធ្វើឲ្យការមើលឃើញពុំសូវពេញភ្នែកនិងមានភាពទាក់ទាញនោះឡើយ។
· ថាមពលថ្ម
OPPO Find N3 Flip បំពាក់ថាមពលថ្មទំហំដល់ទៅ 4300mAh ព្រមទាំងបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 44W SUPERVOOC ខណៈ Samsung Z Flip5 បំពាក់ថាមពលថ្មត្រឹមតែ 3700mAh និងសាកថ្មក្នុងល្បឿនត្រឹមតែ 25W ប៉ុណ្ណោះ។
· អេក្រង់ខាងក្នុង
OPPO Find N3 Flip ជាស្មាតហ្វូនដែលរចនាឡើងជាមួយអេក្រង់បត់ដែលទទួលស្គាល់គុណភាពដោយ TÜV Rheinland ដែលអាចបត់អេក្រង់បានដល់ទៅជាង ៦សែនដង គន្លាក់បត់តំណក់ទឹកជាមួយនឹងដែកថែប aircraft ឈានមុខគេដោយបិទមិនឃើញចន្លោះ ស្ទើរមើលមិនឃើញស្នាមផ្នត់ តែបើយើងក្រឡេកមើល Galaxy Z Flip5 យើងឃើញថាគន្លាក់បត់របស់វាពិតជាល្អជាងជំនាន់មុនក៏ពិតមែន តែបើប្រៀបជាមួយ OPPO ស្នាមផ្នត់របស់ Samsung នៅតែមើលឃើញច្បាស់ជាង។
បន្ទាប់ពីធ្វើការប្រៀបធៀបរួចហើយតើប្រិយមិត្តគិតយ៉ាងណាដែរចំពោះស្មាតហ្វូនអេក្រង់បត់ទាំង 2? ហើយម៉ូដែលមួយណាដែលលោកអ្នកពេញចិត្ត? សូមខមមិនអំពីចំណាប់អារម្មណ៍របស់លោកអ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]