ភ្នំពេញ៖ បើទោះបីជាពេលវេលាកន្លងហួសជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែប្រិយមិត្តអ្នកគាំទ្រ នៅតែមានការពេញចិត្ត ទៅលើស្នាដៃ សមត្ថភាពសម្ដែងរបស់ សិល្បករ សិល្បការិនីជើងចាស់ លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី ដែលបានបង្ហាញឡើងនៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ដែលមើលទៅពិតជាគូសម្ដែង ដែលមានភាពស័ក្តសមគ្នា យ៉ាងខ្លាំង។

ដោយឡែក ថ្មីៗនេះ នៅក្នុងឱកាសបាននមកជួបជុំគ្នាម្ដង តារាសម្ដែងប្រុសស្រីទាំងពីររូបនេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើលថ្មីមួយទៀតហើយ ដែលអ្នកគាំទ្រជាច្រើន មិនធ្លាប់បានឃើញពីមុន ខណៈពេលចូលរួមកម្មវិធីជាមួយគ្នានោះ លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី បានចេញមក បកស្រាយបទចម្រៀងមួយបទរួមគ្នា បញ្ចេញសំនៀងយ៉ាងពីរោះ ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះហើយ មហាជនជាច្រើន នៅតែសរសើរ ចំពោះការបង្ហាញទេពកោសល្យ ព្រមទាំង ចង់ឃើញការសម្ដែងដ៏ល្អរបស់អ្នកទាំងពីរសាជាថ្មីម្ដងទៀត នៅពេលខាងមុខ៕
ប្រភព៖ សុិច អ៉ីនត្រូ- Six Intro
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]