ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានរៀបចំពិធីសម្ពោធអគារពង្រីកថ្មីរបស់ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី (Lively Plaza GF) ជាផ្លូវការ កាលពីថ្ងៃសៅរ៏ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះត្រូវបានបញ្ចប់ជាស្ថាពរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ មានទីតាំងស្ថិតចំនៅកណ្តាលទីក្រុង និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ ដែលបានទាក់ទាញអតិថិជនដែលជា ភ្ញៀវជាតិ និង អន្តរជាតិ ជាច្រើនរួចមកហើយ ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ ២០១៤ កន្លងមកនេះ។ ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ទីក្រុង ដោយចូលរួមចំណែកតាមរយៈវិស័យពាណិជ្ជកម្ម សេវាកម្ម និងដោយមើលឃើញពីតម្រូវការទីផ្សារ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា)បានកែលម្អរ និងពង្រីកអគារបន្ថែមថ្មីរបស់ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដើម្បីស្របតាមគោលគំនិតចម្បងរបស់ផ្សារទំនើប គឺ «Luxury Mall» និងពង្រីកវិសាលភាពនៃការទិញទំនិញយ៉ាងសម្បួរបែប ក៏ដូចជាការពាំនាំមកនូវ បទពិសោធន៍ថ្មីជាមួយហាងច្រើន នឹងទាក់ទាញហាងម៉ាកយីហោរល្បីៗ ឱ្យកាន់តែលេចធ្លោ ដើម្បីបំពេញតម្រូវការ របស់អតិថិជន អោយកាន់តែប្រសើរមួយកម្រិតទៀត នឹងប្រែក្លាយទៅជា ផ្សារទំនើបដ៏ប្រណីត ក្នុងទីក្រុង។
លើសពីនេះទៅទៀត នៅក្នុងផ្សារទំនើបបាននាំមកនូវលទ្ធភាពថ្មីៗ ជាគ្រឿងបរិក្ខារទំនើបៗក៏ដូចជា បានតម្លើង ផ្ទាំងកញ្ជក់ឌីជីថល ដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់ការផ្សាយពាណិជ្ជកម្ម ការកំសាន្តផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះការ ពង្រីកអគារបន្ថែមថ្មីនេះ មានចំណតយានជំនិះច្រើន ជាងមុនដើម្បីបង្កើតឲ្យកាន់តែមានភាពងាយស្រួលដល់អតិថិជន។ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ មិនត្រឹមតែជាទីកន្លែងសម្រាប់រីករាយជាមួយការទិញទំនិញប៉ុណ្ណោះទេ វាក៏ជាទីកន្លែងមួយដែលបង្កើតពេលវេលាដ៏អស្ចារ្យសម្រាប់ជម្រុញទំនាក់ទំនងជាមួយក្រុមគ្រួសារ និងដៃគូរ ដែរមានការស្ថាបនាទីធ្លារសម្រាប់អង្គុយនៅក្នុងផ្សារ ដែលធ្វើឡើងពីសំរាមកែច្នៃ អមជាមួយរុក្ខជាតិបៃតង ដើម្បីចូលរួមចំណែកការពារដល់បរិស្ថាន និងសហគមន៍។
ក្នុងនោះផងដែរ នៅ ជាន់ទី ២ នៃអគារពង្រីកថ្មីនេះក៏មាន សាលពហុគោលបំណង "AEON HALL" ដែលទើបនឹងសាងសង់ថ្មី ដែលជា សាលនៅក្នុងផ្សារទំនើប ធំលំដាប់ទី ៣ ក្នុងចំណោម សាល ផ្សារទំនើប អ៊ីអន ម៉ល ក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈពិសេសអាចរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីសម្ពោធ សន្និសីទ និងព្រឹត្តិការណ៍កីឡា E-sport ក៏ដូចជាព្រឹត្តិការណ៍ជាច្រើនទៀត។ ក្នុងឳកាស ពិធីសម្ពោធអគារពង្រីកថ្មីនេះ ក៏មានការផ្តល់ជូននៅប្រូម៉ូសិនពិសេសៗ ការសម្ដែង concert ពីសំណាក់តារាល្បីៗ ក៏ដូចជាកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ។ ផ្សារទំនើបនេះនឹងផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីសម្រាប់មនុស្សគ្រប់វ័យក្រោមគោលគំនិតចំបងនៃផ្សារទំនើប៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]