កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម បានផ្ទុះការចាប់អារម្មណ៍ទៅលើ តារាចម្រៀងស្រីដ៏ល្បីល្បាញ Jisoo ដែលជាសមាជិកម្នាក់នៃក្រុម Blackpink ដែលជាក្រុមចម្រៀង Kpop ដ៏មានឥទ្ធិពលក្នុងពិភពលោក។ ដោយនៅក្នុងការសម្ភាសន៍ថ្មីៗនេះ នាងបានផ្ដល់ចម្លើយមួយ ដែលអាចបញ្ចប់សង្គ្រាមការស្អប់របស់ហ្វេនៗបាន។
ជាមួយគ្នានេះដែរ Jisoo បានឆ្លើយតបចំពោះ ពាក្យសរសើរ ដែលគេគ្រប់គ្នាតែងនិយាយថា Blackpink ពិតជាអស្ចារ្យ អាចកែប្រែទស្សនៈវិស័យ ផ្លាស់ប្ដូរពិភពលោកមួយនេះបាន។ តារាស្រីរូបនេះ ក៏ឆ្លើយថា នាងគិតថា មិនមែនមានតែក្រុមចម្រៀងខ្លួនទេ ដែលបាននាំវិស័យ Kpop ឲ្យកាន់តែល្បីល្បាញ នៅមានតារាចម្រៀងជាច្រើនទៀត និងមនុស្សអស្ចារ្យជាច្រើនទៀតដែរ។
មិនតែប៉ុណ្ណោះ Jisoo បន្ដថា មិនមែនតែវិស័យ Kpop ទេដែលផ្លាស់ប្ដូររីកចម្រើន នៅមាន K-Drama និងអ្វីៗជាច្រើនទៀត។ ជាពិសេស នាងបាននិយាយពាក្យយ៉ាងមានន័យថា ខ្លួនគិតថាឥទ្ធិពលរបស់ K-pop ឥឡូវលើសពី ការស្ដាប់តែចម្រៀង ការស្រឡាញ់តែលើស្ទាយ៍នៃចម្រៀង ប៉ុន្ដែវាមានអ្វីជ្រាលជ្រៅជាងនឹងទៀត ហើយវាពិតជាមានអត្ថន័យណាស់ ការឮរឿងបែបនេះតែងតែធ្វើឱ្យ Jisoo មានអារម្មណ៍ថានាងត្រូវតែខិតខំកាន់តែខ្លាំង៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]