បរទេស៖ ក្រៅពីអាជីពនៅក្នុងសិល្បៈ ដែលធ្វើឲ្យហ្វេនៗជាច្រើនតាមដានហើយនោះ ថ្មីៗនេះ សម្រាប់តារាចម្រៀង វ័យ៥៤ឆ្នាំ Jennifer Lopez ស្រាប់តែបានទាញយកចំណាប់អារម្មណ៍ ក្រោយពេលបង្ហាញខ្លួនយ៉ាងទាក់ទាញជាមួយស្វាមី លោក Ben Affleck ក្នុងកម្មវិធីមួយ កាលពីល្ងាចថ្ងៃទី ៤ ខែវិច្ឆិកាកន្លងទៅ។

តាមរយៈនោះដែរ គូស្វាមីនិងភរិយា Jennifer Lopez និង Ben Affleck បានឈរនៅលើកម្រាលព្រំក្រហមនៅសារមន្ទីរសិល្បៈ Los Angeles ខណៈដែលតារាមួយគូនេះ ត្រូវបានគេសរសើរយ៉ាងខ្លាំង ទាំងការលេងស្ទីលម៉ូដ រូបសម្រស់ក្មេងជាងវ័យ ព្រមទាំងសមត្ថភាពនៅក្នុងសិល្បៈតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះ ថែមទាំងបានបង្ហាញរូបរាងសិ.ច.ស៊ីយ៉ាងអង្រួនចិត្ត នៅក្នុងឈុតរ៉ូបវាលដើមទ្រូង បញ្ចេញរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួន ព្រមជាមួយនឹងគ្រឿងអលង្កាខ្សែកត្បូងទទឹម ក្រវិលមាស ដែលមើលទៅមានភាពស័ក្តសមគ្នាយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]