ថៃ៖ តារាស្រី Mai Davikah និងគូស្នេហ៍ លោក​ Ter Chantavit គឺជាគូស្នេហ៍ដ៏ពេញនិយមមួយគូ នៅក្នុងសិល្បៈកម្សាន្តថៃ  ដែលតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមនឹងគ្នា ជាពិសេស ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និង​គាំទ្រ​គ្នាទៅវិញទៅមក។

Davikah និង គូស្នេហ៍
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះវិញ គូស្នេហ៍តារាប្រុសស្រីអ្នកទាំងពីរ បានបង្ហាញរឿងដ៏គួរឲ្យចាប់អារម្មណ៍ថ្មីមួយទៀតហើយ នៅលើ Instagram ខណៈនៅក្នុងនោះ តារាប្រុស Ter បានបង្ហោះឃ្លីបថ្មី បង្ហាញពីការរាំរបស់ពួកគេទាំងពីរ ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីរបស់មិត្តស្រីរបស់ខ្លួន។ 

Davikah និង គូស្នេហ៍

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហាញមួយនេះ បណ្ដាមិត្តភ័ក្តិក្នុងសិល្បៈ ព្រមទាំងអ្នកគាំទ្របានចូលមកបង្ហាញពីការពេញចិត្ត និងសរសើរ ចំពោះភាពគួរឲ្យស្រលាញ់ណាស់របស់គូស្នេហ៍អ្នកទាំងពីរ ដែលនៅតែផ្អែមល្ហែមមិនផ្លាស់ប្ដូរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Davikah 
Davikah 
Davikah 
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]