ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រី Toey Jariporn ត្រូវបានមហាជន និងហ្វេនៗស្គាល់ថានាងជា តារាសម្ដែង និងតារាបង្ហាញម៉ូតស្រីថៃមួយរូប ដែលមានសម្រស់ ស្រស់ស្អាត សម្បុរស្បែកសដូចបណ្ដូលចេក រាងតូចច្រឡឹង ផ្ទៃមុខស្រទន់ ហើយថែមទាំងទទួលបានប្រជាប្រិយភាព និងភាពលិចធ្លោខ្លាំងនៅក្នុងវិស័យសិល្បៈ ពីបណ្ដាអ្នកគាំទ្រ ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។  

Toey Jariporn
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាស្រីរូបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ទៅលើសម្រស់សាច់ចាំ រាងតូចច្រឡឹង គ្មានស្នាមជ្រួញ មើលទៅក្មេងជាងវ័យ។ ជាមួយគ្នានេះផងដែរ Toey បានបង្ហោះរូបប៉ុន្មានសន្លឹក ធ្វើទឹកមុខខ្ជូតៗ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ បើសម្រស់នាងក្មេងម្លឹងៗ ដូចនារី១៨ឆ្នាំអញ្ចឹងដែរ។

Toey Jariporn

គួរបញ្ជាក់ផងដែរថា តារាសម្ដែងថៃរូបនេះ មានវ័យ៣៣ឆ្នាំហើយ ប៉ុន្ដែបើនិយាយអំពីសម្រស់វិញ ដូចឃើញស្រាប់ហើយ កាន់តែចាស់បែរជាកាន់តែស្អាត ក្មេងជាងមុនទៅវិញ។ លើសពីនោះ ជាមួយនឹងរូបរាងដ៏ក្មេងនេះ ធ្វើឲ្យ Toey តែងតែសម្ដែងជាតួអង្គក្មេងជានិច្ច៕

Toey Jariporn
Toey Jariporn
Toey Jariporn
Toey Jariporn
Toey Jariporn
Toey Jariporn
Toey Jariporn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]