កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងកូរ៉េដ៏ល្បីល្បាញ លោក G-Dragon បានចេញមុខនិយាយយ៉ាងខ្លីទៅកាន់សាធារណជន ក្រោយពីរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនកាលពីប៉ុន្មានថ្ងៃមុននេះ។ គួរបញ្ជាក់ផងដែរថា G-Dragon កំពុងតែស្ថិតក្នុងការស៉ើបអង្កេតរបស់ប៉ូលីសពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

 G-Dragon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ បានបង្ហាញខ្លួននៅស្នងការប៉ូលីសដោយខ្លួនឯង ក្រោយមកក៏ត្រូវបានអ្នកកាសែតធ្វើការសម្ភាសន៍ ដោយលោកមិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែនិយាយមួយឃ្លាផ្ដាំទៅហ្វេនយ៉ាងខ្លីថា "កុំបារម្ភអី ខ្ញុំនឹងត្រឡប់មកវិញ ក្រោយពេលចប់ការស៉ើបអង្កេត"។

 G-Dragon

ទន្ទឹមនឹងនេះដែរ សម្ដីនេះ ក៏បាននឹងការបញ្ជាក់ពីភាពស្អាតស្អំរបស់លោកផងដែរថា លោកមិនពាក់ព័ន្ធគ្រឿងញៀន លោកនឹងរួចខ្លួនឆាប់ៗនេះ។ បន្ទាប់ពីបានឃើញវីដេអូផ្ដែផ្ដាំបែបនេះហើយ អ្នកគាំទ្រនាំគ្នាធូរចិត្តបន្ដិចដែរ ពួកគេនៅតែជឿជាក់ថា G-Dragon ជាមនុស្សស្អាតស្អំ៕

 G-Dragon

ប្រភព៖ សុិច អ៉ីនត្រូ- Six Intro

វីដេអូ
 G-Dragon
 G-Dragon
 G-Dragon
 G-Dragon
 G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]