បរទេស៖ ថ្មីៗនេះ តារាម៉ូដែលស្រី Gigi Hadid បានធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍ទៅលើការបង្ហាញខ្លួនរបស់នាង ពេលចេញទៅក្រៅជាមួយបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារាសម្ដែង Bradley Cooper កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ នៅទីក្រុងញូវយ៉ក។

ក្នុងនោះដែរ តារាស្រី Gigi និង លោក Bradley ត្រូវបានគេឃើញដើរលេងជាមួយគ្នា ប៉ុន្តែមិនបាននៅក្បែរស្និទ្ធស្នាលគ្នាខ្លាំងនោះទេ ខណៈដែល អ្នកទាំងពីរ នៅតែរក្សាស្នាមញញិម ពេលត្រូវបានគេថតរូប។ ជាពិសេស បើក្រឡេកមកមើល ពីការតុបតែងខ្លួនរបស់តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ ក៏បានបង្ហាញពីភាពទាក់ទាញ ក្នុងឈុតអាវខ្មៅ គួរឲ្យចាប់អារម្មណ៍ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះទំនាក់ទំនងរបស់ តារាស្រី Gigi និង លោក Bradley ក៏ត្រូវបានគេដឹងថា ពួកគេបានដើរលេងជាមួយគ្នាជាសាធារណៈជាច្រើនដងមកហើយ ចាប់តាំងពីខែតុលាមក ប៉ុន្តែពួកគេតែងតែរក្សាចម្ងាយ និងមិនបង្ហាញកាយវិការស្និទ្ធស្នាលនៅទីសាធារណៈនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]