ថៃ៖ អាចនិយាយបានថា គឺជាគូស្វាមីភរិយាថ្មីថ្មោង ដែលកំពុងមានការពេញនិយមពីសំណាក់ទស្សនិកជន និងហ្វេនៗជាច្រើន សម្រាប់តារាប្រុសស្រី លោក Mark Prin និង ភរិយា Kimberley ដែលក្រោយពីមានទំនាក់ទំនងស្នេហាជាច្រើនឆ្នាំ ពួកគេទាំងពីរបានដឹកដៃគ្នាចូលរោងការយ៉ាងរីករាយ កាលពីខែកញ្ញាកន្លងទៅនេះ។ 

Kimberley និង Mark
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ​​បន្ទាប់ពីបានប្រើជីវិតក្នុងនាមជាប្ដីប្រពន្ធមិនបានប៉ុន្មានផងនោះ ថ្មីៗនេះ ស្របពេលដែលបានចូលរួមកម្មវិធីជាមួយគ្នា គូស្វាមីភរិយាមួយគូនេះ បានធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ និងរំភើបចិត្តជាខ្លាំង នៅពេលដែល លោក Mark Prin បានពោលពាក្យយ៉ាងផ្អែមល្ហែម​ ដោយបានលើកឡើងថា រូបលោកមិនបានរំពឹងអ្វីពីភរិយានោះទេ​ និង គ្រាន់តែបានប្រាប់ថា រូបលោកពិតជាមានសំណាងបំផុតលើលោក ទៀតផង។

Kimberley និង Mark

ក្នុងនោះដែរ ហ្វេនៗជាច្រើន ក៏បានចូលរួមអបអរ ក៏ដូចជា សរសើរពីភាពគួរឲ្យស្រលាញ់របស់គូស្វាមីភរិយា តារាប្រុសស្រីអ្នកទាំងពីរ និងជូនពរឲ្យកាន់តែមានក្ដីសុខ នៅក្នុងជីវិតគ្រួសារ ផងដែរ៕

ប្រភព៖ Home Markim Cambodia

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]