បរទេស៖ ធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានវត្តមាន កូនស្រីតូចរបស់តារាចម្រៀងស្រី Katy Perry និងតារាសម្តែង Orlando Bloom ដែលបានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងការប្រគុំតន្ត្រីចុងក្រោយ របស់ម្តាយ នៅទីក្រុង Las Vegas កាលពីថ្ងៃទី ៤ ខែវិច្ឆិកាកន្លងទៅនេះ។

ក្នុងនោះដែរ មុនពេលសម្តែងបទចម្រៀងល្បីក្នុងឆ្នាំ២០០៨របស់ខ្លួនគឺបទ «Hot n Cold» តារាស្រី Katy Perry បានផ្ញើពាក្យផ្អែមល្ហែមទៅកាន់កូនស្រីតូច និងបានងាកទៅរកកូនស្រី ដែលនៅក្នុងឈុតសម្លៀកបំពាក់ Minnie Mouse ពណ៌ក្រហម និងបាននិយាយថា៖
មិនត្រឹមតែប៉ុណ្ណោះ កូនស្រីរបស់នាងរូបនេះ បានគ្រវីដៃ ហើយញញឹម ខណៈនាងបានស្តាប់ម្តាយនិយាយ ហើយកូនស្រីតូចរបស់នាងរូបនេះ ថែមទាំងបានឆក់យកបេះដូងអ្នកគាំទ្រជាមួយនឹងទម្រង់មុខដ៏ស្រស់ស្អាត និងសក់ពណ៌ទង់ដែងខណៈដែល វីដេអូរបស់ Katy ណែនាំកូនស្រីក្នុងកម្មវិធីប្រគំតន្ត្រីត្រូវបានអ្នកគាំទ្របង្ហោះលើ Twitter និងបានល្បីពេញអ៊ីនធឺណិត។

យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលកូនស្រីរបស់នាង បានបង្ហាញខ្លួនក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ម្តាយ ព្រមទាំងជាលើកទីមួយដែរ ដែល Katy បានបង្ហាញមុខកូនស្រីជាសាធារណៈ បន្ទាប់ពីជាច្រើនឆ្នាំ ពីការសុំ paparazzi ដាក់មុខកូនឲ្យព្រិល រាល់ពេលដែលនាងថតរូប៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]