កូរ៉េខាងត្បូង៖ សមាជិក Jungkook នៃក្រុម​ BTS បានបំបែកកំណត់ត្រាក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ដែលបានជំរុញឲ្យរូបលោក បានក្លាយជា សិល្បករកូរ៉េខាងត្បូង ក្នុងប្រវត្តិឧស្សាហកម្ម K-pop ជាមួយនឹងតួលេខខ្ពស់បំផុតក្នុងការលក់អាល់ប៊ុម។

យោងតាម Hanteo បានឱ្យដឹងថា Jungkook លក់អាល់ប៊ុម «GOLDEN» បានចំនួន ២,១៤៦,៥៨៩ ក្នុងថ្ងៃដំបូងនៃការលក់ ដែលនេះក៏ជាការលក់ខ្ពស់បំផុតក្នុងសប្តាហ៍ដំបូងដែលកត់ត្រាដោយអ្នកសិល្បករ K-pop ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ តារាប្រុសរូបនេះ បានវ៉ាដាច់សមាជិកក្រុម លោក V ដែលជាមិត្តរួមក្រុមរបស់លោកដែលបានរក្សាកំណត់ត្រាពីមុនជាមួយនឹងអាល់ប៊ុមចំនួន ២,១០១,៩៧៤ ដែលបានលក់ក្នុងសប្តាហ៍ដំបូងជាមួយនឹង «Layover» ។

ប្រភព៖ Allkpop

Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]