ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន  នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda  ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Hondaដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគោលគំនិត “THE TIMELESS TRENDSETTER” ឆ្លុះបញ្ចាំងស្ទាយបែបប្លែកដែលមិនចេះរីងស្ងួត តែងតែឈានមុខ និងលេចធ្លោគ្រប់ទិសទី ស៊ីដាច់គេរាល់យុគសម័យស៊ីវីល័យ ជាមួយស្កូពីស៊េរីថ្មី ប្រភេទ PRESTIGE និង CLUB12 កាន់តែឡូយឆាយ ធ្វើឲ្យអ្នកកាន់តែស៊ីវិល័យ ល្អឯក និងឈានមុខគេក្នុងនាមជាអ្នកបង្កើតស្ទាយថ្មីឥតដែនកំណត់។

ដាច់គេរាល់យុគសម័យស៊ីវីល័យ ជាមួយស្គូពីស៊េរីថ្មី ប្រភេទ PRESTIGE និង CLUB12 កាន់តែឡូយឆាយ ធ្វើឲ្យអ្នកកាន់តែស៊ីវិល័យ ល្អឯក និងឈានមុខគេក្នុងនាមជាអ្នកបង្កើតស្ទាយថ្មីឥតដែនកំណត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

លោក ណាអូអាគិ  អ៊ិស៊ិកាវា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា ដោយមើលឃើញពីបញ្ហាកន្លងមកកើតឡើងចំពោះអតិថិជនដែលជាវម៉ូតូ 𝗦𝗖𝗢𝗢𝗣𝗬 ពីហាងលក់ម៉ូតូដែលមិនមែនចេញពីសាខាផ្លូវការរបស់ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា បានជួបប្រទះនូវបញ្ហាគុណភាពជាច្រើន លោកបានស្នើឲ្យអតិថិន សូមអញ្ជើញទៅជាវពីហាងដែលជាសាខាពិតប្រាកដរបស់ក្រុមហ៊ុន អិន ស៊ី អិច។

រូបភាព
រូបភាព

ដើម្បីធានាថារាល់អតិថិជនរបស់យើងទទួលបានផលិតផល NCX Honda “ពិត” និង “គុណភាព” ល្អឥតខ្ចោះនោះ អតិថិជនរបស់យើងអាចស្វែងរកចំណុចសំខាន់ៗទាំងនេះនៅលើ Honda SCOOPY របស់យើងដូចជា៖

មានស្លាកសញ្ញា NCX នៅលើម៉ូតូ

មានបិតស្លាកសញ្ញាសុវត្ថិភាព ដែលអនុលោមទៅតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា

បំពាក់ដោយកុងតាក់បើក/បិទភ្លើង ស្របតាមស្តង់ដារសុវត្ថិភាពកម្ពុជា។

ម៉ាស៊ីនមានពណ៍ទឹកប្រាក់

ការធានាជាផ្លូវការរយៈពេល 2 ឆ្នាំ ឬ 24,000 គីឡូម៉ែត្រដោយ N.C.X. ហុងដា

សូមជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច

រូបភាព

សម្រាប់អតិថិជនដែលពេញនិយមនូវម៉ូតូអូតូ បែបស៊ីវិល័យ បែបប្រណិត Honda SCOOPY ស៊េរីថ្មីគឺតែងតែជាជម្រើសស័ក្កសមឥតខ្ចោះ។

Honda SCOOPY រចនាថ្មី រួមបញ្ចូលគ្នារវាងសរសៃមាសរាងអក្សរ S ដ៏ល្អឯក បង្កប់ដោយផ្ទៃចំណិតពេជ្រវិញបែប PARANOMIC ឆ្លុះបញ្ចាំងពីភាពស៊ីវិល័យនៃប្រណីតភាពឥតដែនកំណត់ និង រចនាសម្រាប់តែ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

រូបភាព

ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទាយប្លែកការរចនាថ្មី ដ៏ល្វត់ល្វន់មើលមិនចេះជិនណាយរចនាឡើងបែបអត្តសញ្ញាណរបស់ CLUB12 ដែលបង្ហាញពីភាពឡូយឆាយបែបឥតដែនកំណត់ ស័ក្តិសម និងទំនើបស៊ីវិល័យទាក់ទាញគ្រប់ក្រសែភ្នែកលើដងវិថី។ បំពាក់ជាមួយ Honda Smart Key បង្កើនសុវត្ថិភាព និង ភាពងាយស្រួល ទ្វេរដង មិនចាំបាច់ត្រូវការកូនសោរ។

រូបភាព

គួរបញ្ជាក់ដែរថា Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរី ក៏បានបំពាក់ម៉ាស៊ីន PGM-FI ជំនាន់ថ្មី

រូបភាព

សម្រាប់ម៉ូតូ Honda SCOOPY ស៊េរីថ្មីគឺ ៧​ពណ៌សម្រាប់ជ្រើសរើស​ ដែល Scoopy PRESTIGE មាន

ជម្រើស៣ (បី) ពណ៌ដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។ ចំណែកឯ Scoopy Club12 មាន ៤ (បួន) ពណ៌មានដូចជា៖ ពណ៌ស នឹង ពណ៌ខៀវ ពណ៌ក្រហម​ ពណ៌ខ្មៅ។

រូបភាព

លោកអ្នកក៏អាចរកទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922

Website: https://www.ncxhonda.com/motorcycles/kh/ACF110CBTR-2CA

Website: https://www.ncxhonda.com/motorcycles/kh/ACF110CBTR-3CA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]