កម្សាន្ត៖ បន្ទាប់ពីឲ្យហ្វេនៗទន្ទឹមរងចាំអ៊ុតមើល ថ្មីៗនេះ បុរសសង្ហារ Park Seo Joon ដែលបានចូលរួមសម្ដែងនៅក្នុងភាពយន្តលំដាប់ហូលីវូដដ៏ល្បីល្បាញ The Marvels ក៏បានបង្ហាញវត្តមាននៅក្នុងរឿងនេះ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងរូបរាងដ៏ប្លែករបស់លោក។
ជាមួយគ្នានេះដែរ Park Seo Joon កំពុងតែធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលលោកបង្ហាញខ្លួនជាតួអង្គព្រះរាជបុត្រយ៉ាងសង្ហា ឈ្មោះថា Amadeus Cho ដែលមានសញ្ជាតិកូរ៉េ កាត់អាមេរិក ហើយនឹងជាមិត្តជិតស្និតនឹង តួអង្គ Hulk ។
មិនតែប៉ុណ្ណោះ បើក្រឡេកមកមើលសម្រស់របស់តារាប្រុសរូបនេះវិញ កាន់តែមានភាពទាក់ទាញមានមន្ដស្នេហ៍ខុសដាច់ពីពេលលោកសម្ដែងរឿងកូរ៉េ ធ្វើឲ្យអ្នកទស្សនាជាប់ចិត្តគ្រប់ៗគ្នាតែម្ដង។ រីឯ ការសម្ដែងវិញ តារាសម្ដែងប្រុសរូបនេះ កាន់តែទទួលបានការស្រលាញ់គាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនាក្រៅប្រទេសជាច្រើនផងដែរ៕
ប្រភព៖ Park Seo Joon
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]