កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង K-pop ដ៏ល្បីល្បាញ Jungkook ដែលជាសមាជិកពៅនៃក្រុម BTS បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង។ ទន្ទឹមនឹងនោះ Jungkook បានឡាយនិយាយជា Voice សំណេះសំណាលជាមួយហ្វេនៗ និង បានឆ្លើយសំណួរមួយដែលនឹកស្មានមិនដល់។
ជាមួយគ្នានេះ អ្នកគាំទ្របានខមិនសួរ Jungkook ថា តើលោកជា Top ឬ Bottom ដោយពេលនោះមិនស្មានថា តារាប្រុសរូបនេះឆ្លើយសំណួរនេះសោះ ហើយលោកបានឆ្លើយយ៉ាងខ្លីថា Top។ ក្រោយហ្វេនបានដឹងចម្លើយហើយ ពួកគេនាំគ្នាភ្ញាក់ផ្អើលផង សប្បាយចិត្តផង ដែលចម្ងល់ពួកគេយ៉ាងយូរមកហើយត្រូវបានចម្លើយយ៉ាងច្បាស់បែបនេះ។
គួរបញ្ជាក់ផងដែរថា Top ឬ Bottom នេះ ក្នុងន័យនៃអ្នកស្រឡាញ់ភេទដូចគ្នាគឺសម្ដៅដល់ចរិតលក្ខណៈ ដែល Top នោះគឺ អ្នកនៅខាងលើ រឹងមាំ ឬ តួអង្គប្រុស រីឯ Bottom គឹមានន័យថា អ្នកនៅខាងក្រោម ទន់ភ្លន់ជាង ឬ តួអង្គស្រី ហើយហ្វេនភ្ញាក់ផ្អើលគឺព្រោះតែ Jungkook ស្គាល់ន័យនេះឯង៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]