កូរ៉េខាងត្បូង៖ ជាការពិតណាស់ ថ្មីៗនេះ G-Dragon ត្រូវបានគេចោទប្រកាន់លោក ពីបទប្រើប្រាស់គ្រឿងញៀនដែលធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង។ ដោយឡែក តារាប្រុសរូបនេះ បានចេញមុខបដិសេធ និង បានស្ម័គ្រចិត្តទៅតេស្តនៅប៉ុស្ដិ៍ប៉ូលីសខ្លួនឯង ដែលលទ្ធផលនោះគឺ អវិជ្ជមាន បញ្ជាក់ថា ស្អាតស្អំ។

យ៉ាងណាមិញ ពេលបង្ហាញខ្លួននៅចំពោះមុខអ្នកការសែត តារាប្រុសរូបនេះបានតុបតែងខ្លួនក្នុងឈុតអាសឺមីពណ៌ទឹកសមុទ្រ និងអាវក្រៅពណ៌ទឹកប៊ិចចាស់ អមជាមួយនឹងវែនតាមួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
G-Dragon

អ្វីដែលកាន់តែពិសេសនោះគឺ បន្ទាប់ពី GD ពាក់វា វ៉ែនតានេះត្រូវបានគេរាយការណ៍ថា បានលក់អស់គ្មានសល់ នៅលើគេហទំព័រផ្លូវការរបស់ពួកគេក្នុងប្រទេសកូរ៉េ ក៏ដូចជានៅក្នុងហាងលក់រាយរបស់កូរ៉េជាច្រើនផងដែរ ទោះបីជាមានតម្លៃ 1.2 លានវ៉ុន (974 ដុល្លារ) ក៏ដោយ!

G-Dragon

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរយៈពេល 4 ម៉ោងដែលបានធ្វើឡើង នៅថ្ងៃទី 6 វាត្រូវបានគេនិយាយថា GD បានបដិសេធយ៉ាងខ្ជាប់ខ្ជួនថា លោកមិនបានប្រើថ្នាំខុសច្បាប់ទេ ហើយការធ្វើតេស្តប្រតិកម្មសាមញ្ញរបស់លោក ក៏ចេញមកអវិជ្ជមានផងដែរ។

ប្រភព៖ វចនា-Vachana

G-Dragon
G-Dragon
G-Dragon
G-Dragon
វ៉ែនតា G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]