ភ្នំពេញ៖ កីឡាករវាយកូនហ្គោល លោក NickFaldo MBE គ្រោងនឹងមកដល់ទីក្រុងភ្នំពេញ ក្នុងនាមជាអ្នករចនាតារាងវាយកូនហ្គោល ក្រុមហ៊ុនវឌ្ឍនៈហ្គោលរីហ្សត និងមានរៀបចំការប្រកួតមិត្តភាពដែលធ្វើឡើងដើម្បីរកម្ចាស់ជើងឯក Major Champion សម័យកាលទីប្រាំមួយដែលធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថិតក្នុងអាជីពដ៏ជោគជ័យរបស់លោក Nick Faldo គាត់បានឈ្នះជើងឯកធំៗចំនួន៦ ជាមួយនឹងជ័យជម្នះចំនួន៣ដង នៅ The Masters និង៣ដងផ្សេងទៀតនៅBritish Open។ ដែលជ័យជម្នះនេះ បានធ្វើឲ្យគាត់ក្លាយជាកីឡាករវាយកូនហ្គោលដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តកីឡាវាយកូនហ្គោល។

រូបភាព

ពេញមួយអាជីពរបស់លោក Nick Faldo បានចំណាយពេលជាង97សប្តាហ៍នៅក្នុងតារាងពិន្ទុក្នុងនាមជាកីឡាករលំដាប់លេខ១ទូទាំងពិភពលោក ដែលទទួលបានជ័យជម្នះសរុបចំនួន៤១ដងក្នុងអាជីពជាអ្នកវាយកូនហ្គោលរបស់គាត់ ដែលលទ្ធផលនេះត្រូវបានទទួលស្គាល់និងដាក់បញ្ចូលឈ្មោះក្នុងតារាង World Golf Hall of Fame ក្នុងឆ្នាំ១៩៩៧ ។

តារាងទាំងពីររបស់ទីលានវាយកូនហ្គោល វឌ្ឍនៈហ្គោលរីហ្សត ទាំងតារាងខាងកើត និងតារាងខាងលិចទាំងអស់៣៦ឡូត៍ ត្រូវបានរចនាឡើងដោយលោក Nick Faldo ផ្ទាល់តែម្តង ហើយក៏ធ្លាប់បានឈ្នះក្នុងនាមជាតារាងល្អឯកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចចំនួន២ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីពេលបើកដំណើរការក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ តារាងវាយកូនហ្គោលវឌ្ឍនៈហ្គោលរីហ្សត ក៏ធ្លាប់ទទួលបានពានរង្វាន់ World Golf សរុបចំនួន៧ដង និងពានរង្វាន់តារាងល្អឯក ប្រណិតភាព មានភាពច្នៃប្រឌិត (Luxury Lifestyle) ចំនួន២ដងបន្ថែមទៀត។

រូបភាព

តារាងវាយកូនហ្គោល វឌ្ឍនៈហ្គោលរីហ្សត ត្រូវបានទទួលស្គាល់ និងជាប់ចំណាត់ថ្នាក់លេខ៣ ជាតារាងល្អឯកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទទួលស្គាល់ដោយ Asia Golf Professionals ហើយកាន់តែពិសេសទៅទៀតនោះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ តារាងវាយកូនហ្គោលវឌ្ឍនៈហ្គោលរីហ្សតទើបតែទទួលបានចំណាត់ថ្នាក់ចូលទៅក្នុងបញ្ជីតារាងវាយកូនហ្គោលកំពូលៗទាំង១០០នៅជុំវិញពិភពលោក ដែលទទួលស្គាល់ដោយ GOLF.com ថែមទៀតផង។

រូបភាព

ការប្រកួតកីឡាវាយកូនហ្គោលមិត្តភាពដែលធ្វើឡើងនៅតារាងវាយកូនហ្គោល វឌ្ឍនៈហ្គោលរីហ្សតខាងមុខនេះ ជាមួយវត្តមានភ្ញៀវពិសេសដោយលោក Nick Faldo នឹងភ្ងៀវកិត្តយស VIP,VVIP ផ្សេងៗទៀតដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្រាប់ការចុះឈ្មោះចូលរួមប្រកួតតាមរយៈលេខទូរស័ព្ទ +855 81 513 767 រឺអីម៉ែលមកកាន់៖ [email protected]

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]