កម្សាន្ត៖ ថ្មីៗនេះ អ្នកដឹកនាំរឿង លោក Stephen Fung ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់តារាសម្តែងស្រីល្បីឈ្មោះ Shu Qi បានសរសើរនាងថា ពូកែខាងការវិនិយោគហិរញ្ញវត្ថុ។

Shu Qi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក Stephen Fung បានចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលនៅក្នុងនោះ លោក​បាន​បង្ហើប​ថា គូស្វាមីភរិយារបស់ខ្លួន ​មាន​ភាព​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​បាន​ទទួល​ស្គាល់​ថា​ លោក​មិន​ពូកែ​គ្រប់​គ្រង​លុយ និងមិន​ដឹង​អ្វី​ពី​ភាគហ៊ុន ឬអចលនទ្រព្យនោះឡើយ ដូច្នេះ​ហើយ លោក​មិនបាន​វិនិយោគ​លើ​វិស័យ​មួយនេះ នោះ​ទេ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ផលិតកររូបនេះ បានសរសើរដល់ភរិយារបស់ខ្លួន ដែលមានជំនាញគ្រប់គ្រងហិរញ្ញវត្ថុបានល្អ និងដឹងពីរបៀបវិនិយោគលើផ្នែក ដែលអាចរកប្រាក់ចំណេញបាន។

Stephen Fung

គួររំឮកផងដែរថា តារាសម្ដែងស្រី Shu Qi បានរៀបការជាមួយស្វាមី លោក Stephen Fung នៅចុងឆ្នាំ ២០១៦ បន្ទាប់ពី បានរាប់អានគ្នាជាច្រើនឆ្នាំ។ ហើយក្រោយពី ​ថ្ងៃ​រៀបការ អ្នក​ទាំង​ពីរ ហាក់មានភាព​មមាញឹក​នឹង​ការងារ ប៉ុន្តែ​ក៏នៅ​តែអាច​ឆ្លៀត​ពេល ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន បានយ៉ាងល្អ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនរូបភាពខាងក្រោម៖ 

Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]