កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយ នូវនារីរបាំរូបស្រស់ ទេពកោសល្យសិល្បៈពេញខ្លួន Kon Ant ដែលនាងទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីមហាជនខ្មែរ។ ជាពិសេស ថ្មីៗនេះ នារីរបាំរូបនេះ បានទាក់ទាញអ្នកលេងបណ្ដាញសង្គមម្ដងទៀតតាមរយៈរូបភាពប៉ុន្មានសន្លឹក។
នៅក្នុងនោះ Kon Ant បានតុបតែងជានារីរបាំនាសម័យអង្គរ ដោយមានគ្រងសម្លៀកបំពាក់បុរាណ និង ខ្លួនប្រាណលាបម្សៅស ដែលជាប្រពៃណីនៃការតែងខ្លួនរបស់នារីរបាំជំនាន់ដើម។ ជាមួយគ្នាផងដែរ តារាស្រីរូបនេះ ក៏បានសម្ដែងការរាំរបាំ នៅក្នុងប្រាសាទផងដែរ ពិតជាគួរឲ្យសរសើរជាខ្លាំង។
គួរបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរ ខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដែលជាកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់ កូនខ្មែរគ្រប់រូប ពិតជាមានមោទកភាពក្នុងនាមជាកូនខ្មែរ៕
ប្រភព៖ KonAnt
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]