កូរ៉េខាងត្បូង៖ លោក Yang Hyun Suk ម្ចាស់ផលិតកម្ម YG Entertainment ត្រូវបានកាត់ទោសនៅក្នុងតុលាការឧទ្ធរណ៍លើការចោទប្រកាន់ពីបទគំរាមកំហែង ដោយជាលទ្ធផល តុលាការបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ៦ ខែ និងព្យួរទោស ១ ឆ្នាំ។
នៅថ្ងៃទី ៨ ខែវិច្ឆិកា ផ្នែកព្រហ្មទណ្ឌនៃតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល បានធ្វើសវនាការលើបណ្តឹងទាក់ទងនឹងបទល្មើសរបស់ Yang Hyun Suk ប្រឆាំងនឹងច្បាប់ស្តីពីការពង្រឹងការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មមួយចំនួន ដោយផ្តោតលើការចោទប្រកាន់ពាក់ព័ន្ធនឹងការគំរាមកំហែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតុលាការបានកាត់ទោស Yang Hyun Suk ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ និងស្ថិតក្នុងការឃ្លាំមើលរយៈពេល ១ឆ្នាំ។ លើសពីនេះ អតីតអ្នកគ្រប់គ្រងនៅ YG បានទទួលការកាត់ទោសដាក់ពន្ធនាគាររយៈពេល ៤ ខែ អមនឹងការឃ្លាំមើលរយៈពេល ១ឆ្នាំដូចគ្នា។
គួររំលឹកផងដែរ ការចោទប្រកាន់ដែលមានតាំងពីខែសីហា ឆ្នាំ ២០១៦ មកម្លេះ បានអះអាងថា Yang Hyun Suk បានជាប់ពាក់ព័ន្ធ ពីបទគំរាមកំហែង និងបង្ខិតបង្ខំអ្នកផ្តល់ព័ត៌មានជាសាធារណៈគឺ Han Seo Hee ដោយបានចោទប្រកាន់ថា B.I អតីតសមាជិក YG នៃក្រុម iKON បានទិញ និងប្រើប្រាស់ថ្នាំញៀន៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]