កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៨ នេះ ផលិតកម្ម D-NATION Entertainment ដែលជាទ្រនំរបស់ តារាចម្រៀងស្រី Park Bom គ្រោងនឹងចេញវីដេអូចម្រៀងខ្លីសម្រាប់ចំណងជើងបទ «I» នៅម៉ោង ៥ ល្ងាចនេះ (ម៉ោងក្នុងស្រុក)។
ជាមួយគ្នានេះ បទចំណងជើង «I» ដែលជាការវិលវិញរបស់ Park Bom បន្ទាប់ពីឃ្លាតឆ្ងាយពីសិល្បៈ រយៈពេល ១ ឆ្នាំនិង ៨ ខែចាប់តាំងពីអាល់ប៊ុមទោលរបស់នាង «Flower» ដែលបទចម្រៀងនេះ បានឆ្លុះបញ្ចាំងពីខ្លួនឯងពីភាពឯកា និងភាពព្រងើយកន្តើយ ដោយពណ៌នាក្នុងទំនុកច្រៀង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀងថ្មីនេះ គឺជាបទភ្លេងបែបប៉ុប ជាមួយនឹងការលាយបញ្ចូលគ្នានៃភ្លេងហ្គីតាសូរស័ព្ទ និងអេឡិចត្រិច ដែលបង្ហាញពីសំឡេងដ៏ប្លែករបស់ Park Bom ដែលគ្រោងនឹងចេញផ្សាយនៅលើវេទិកាស្ទ្រីមតន្ត្រីផ្សេងៗនៅថ្ងៃទី ២២ វេលាម៉ោង ៦ ល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]