ស្នេហា៖ មិនថាគេជាមនុស្សប្រុសឬស្រីទេ គឺតែងតែមានអត្តចរិតនិងការបង្ហាញចេញខុសៗពីគ្នា ហើយអ្នកតែងតែអង្គុយឆ្ងល់ថា តើគេម្នាក់នោះស្រលាញ់ខ្ញុំមែនឬអត់? ឬគ្រាន់តែចូលដល់ដំណាក់កាលចូលចិត្តធម្មតាៗ មិនទាន់ដល់ដំណាក់កាលស្រលាញ់? គូស្នេហ៍ខ្លះទៀតមាត់និយាយថាស្រលាញ់គ្នាមែន តែទង្វើបែរជាផ្ទុយធ្វើឲ្យអ្នកម្ខាងទៀតមកអង្គុយឆ្ងល់ថា ក្ដីស្រលាញ់នេះពិតឬក្លែងក្លាយ?

ដើម្បីកុំឲ្យអ្នកអង្គុយឆ្ងល់យូរ ខាងក្រោមនេះគឺជាសញ្ញាណបញ្ជាក់ថា គេគ្រាន់តែ "ចូលចិត្ត" អ្នកតែមិនបានស្រលាញ់អ្នកទេ៖
១. គេចង់នៅជាមួយអ្នក តែមិនបង្ហើបអារម្មណ៍ឲ្យអ្នកបានដឹង
គេមានអារម្មណ៍ថាផាសុកភាពណាស់ពេលនៅក្បែរអ្នក ទើបគេនៅជាមួយអ្នកជារឿយៗ ប៉ុន្តែពេលអ្នកសួរគេពីអារម្មណ៍របស់គេ គេបែរជាបដិសេធមិនឆ្លើយ ឬជួនកាល គេដូចជាមនុស្សម្នាក់ផ្សេងទៀតដែលអ្នកមិនធ្លាប់ស្គាល់ ព្រោះគេមិនបើកចំហរពីអារម្មណ៍គេទាល់តែសោះ។

២. អ្នកតែងតែជាអ្នកនិយាយពាក្យថាស្រលាញ់មុនជាធម្មតា
ទំនាក់ទំនងជាគូស្នេហ៍គឺតែងតែមានទៅមានមក អ្នកមិនអាចក្លាយជាមនុស្សតែម្នាក់ដែលនិយាយពាក្យថា "បងស្រលាញ់អូន" ឬ "អូនស្រលាញ់បង" ទៅកាន់គូស្នេហ៍តែម្ខាងនោះទេ ព្រោះបើគេច្បាស់ថាគេស្រលាញ់អ្នកនោះ គេប្រាកដជានិយាយថាស្រលាញ់អ្នកហើយ។
៣. គេមិនហ៊ានមើលភ្នែកអ្នករាល់ពេល គេនិយាយថាស្រលាញ់អ្នក
ដូចពាក្យគេនិយាយថា កែវភ្នែកមិនដែលចេះកុហកទេ ឬកែវភ្នែកជាបង្អួចនៃបេះដូង។ បើសិនជាគេមិនបានស្រលាញ់អ្នក គ្រាន់តែចូលចិត្តមែន គឺនៅពេលគេនិយាយពាក្យថាស្រលាញ់នោះ គឺគេមិនហ៊ានប្រទាក់ភ្នែកជាមួយអ្នកនោះឡើយ។

៤. អ្នកនៅមានមន្ទិលពីអារម្មណ៍របស់ដៃគូ
ព្រោះតែអារម្មណ៍គេស្រពេចស្រពិលពេក ទើបអ្នកនៅតែមានមន្ទិលសង្ស័យនឹងអារម្មណ៍របស់គេ ថាគេស្រលាញ់អ្នកពិតមែនឬអត់។ ជារឿយៗ អ្នកតែងតែសួរនាំគេឬឈ្លោះប្រកែកគេថាគេមិនស្រលាញ់អ្នក ព្រោះអ្នកមិនផ្ដល់ជំនឿជាក់មកកាន់អ្នក ថាគេស្រលាញ់អ្នក។
៥. គេនៅតែណែនាំប្រាប់គ្រួសារគេ ថាអ្នកត្រឹមជា "មិត្ត"
ពេលគេណែនាំអ្នកទៅកាន់គ្រួសារ គឺគេតែងតែនិយាយថា អ្នកត្រឹមជាមិត្តរបស់គេប៉ុណ្ណោះ មិនមែនគូស្នេហ៍នោះឡើយ នោះដោយសារគេមិនទាន់ដឹងច្បាស់ពីអារម្មណ៍ជាមួយអ្នក។

៦. អ្នកមិនមែនជាជម្រើសទី១
គេមិនសូវចាត់ទុកអ្នកជាជម្រើសទី១ទេ គឺគេតែងតែគិតលើការងារឬមិត្តរបស់គេសំខាន់ជាងអ្នក ដែលមានន័យថាគេមិនសូវទុកអ្នកក្នុងភ្នែកនោះឡើយ៕
ប្រភព៖: timesofindia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]