យល់ដឹង៖ ស្បែកមុខមនុស្សមិនមែនមានតែមួយប្រភេទទេ គឺមានប្រភេទស្បែកខ្លាញ់ ស្បែកស្ងួត និងស្បែករួមបញ្ចូលគ្នា(ខ្លាញ់ផងស្ងួតផង)។ អ្នកត្រូវតែដឹងប្រភេទស្បែករបស់ខ្លួនឯងសិនមុនពេលឈានដល់ការជ្រើសរើសផលិតផលថែរក្សាស្បែកក៏ដូចជាគ្រឿងសម្អាង ដើម្បីប្រាកដចិត្តថាផលិតផលទាំងនោះត្រូវគ្នាជាមួយស្បែកយើង។
យ៉ាងណាមិញ បើសិនជាអ្នកកើតមកមានស្បែកមុខស្ងួតពីធម្មជាតិស្រាប់(មិនមែនស្ងួតដោយសារមិនបានផ្ដល់សំណើម) គឺអ្នកគួរយល់ដឹងពីអ្វីគួរធ្វើ និងមិនគួរធ្វើ៖
១. ជម្រុះកោសិកាឲ្យបានទៀងទាត់
ការជម្រុះកោសិកាជួយជម្រុះស្បែកចាស់ៗដែលងាប់ចេញពីលើផ្ទៃមុខ ដើម្បីកុំឲ្យល្អងធូលីផ្សេងៗជ្រៀតជ្រែកចូលស្បែកមុខ បង្កឲ្យឡើងមុនជាដើម ហើយធ្វើឲ្យស្បែកអ្នករលោងមើលទៅមានសុខភាពល្អ។
២. កុំយល់ច្រឡំស្បែកស្ងួតពីកំណើត និងស្បែកស្ងួតដោយសារខ្វះជាតិទឹក
ស្បែកស្ងួតបែងចែកចេញជាពីរគឺស្ងួតពីកំណើត និងស្ងួតដោយសារខ្វះជាតិទឹក ដូច្នេះសូមអ្នកកុំយល់ច្រឡំឲ្យសោះ។
- ស្បែកស្ងួតដោយសារពីកំណើត គឺអ្នកកើតមកមានស្បែកនេះស្រាប់ ដោយមិនមានជាតិខ្លាញ់(Sebum)។
- ស្បែកស្ងួតដោយសារខ្វះជាតិទឹក គឺទើបតែកើតឡើងទេ ហើយមិនមានសំណើមនៃជាតិទឹក អាចមើលទៅស្ងួតគ្រើម តឹងៗមុខ។
៣. ប្រើប្រាស់ក្រែមផ្ដល់សំណើម
ដោយមានការណែនាំពីអ្នកជំនាញ អ្នកត្រូវប្រើប្រាស់ក្រែមផ្ដល់សំណើម ដោយមានការណែនាំពីអ្នកជំនាញ ព្រោះស្បែកស្ងួតត្រូវការការមើលថែខ្លាំង ដោយសារវាអាចនឹងធ្វើឲ្យស្ងួតកាន់តែខ្លាំង។ អ្នកត្រូវតែប្រើឡេផ្ដល់សំណើម ជាប្រចាំដើម្បីបង្កើនជាតិទឹកនិងសំណើមដល់ស្បែក។
៤. ប្រើប្រាស់ម៉ាសបិទមុខ
អ្នកត្រូវប្រើប្រាស់ម៉ាសបិទមុខ ដើម្បីជួយផ្ដល់សំណើមដល់ស្បែកមួយកម្រិតទៀត គឺអាចម្ដងក្នុងមួយសប្តាហ៍។
៥. ត្រូវលាងមុខមុនចូលគេង
ការលាងមុខមុនចូលគេង គឺពិតជាសំខាន់ដើម្បីលាងសម្អាតស្បែកមុខអ្នកពីបាក់តេរី លម្អងធូលីនិងសារធាតុផ្សេងៗ ដែលអាចបណ្ដាលឲ្យកើតមុន៕
ប្រភព៖: gloskinbody
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]