កម្សាន្ត៖ ថ្មីៗនេះ អតីតសមាជិកក្រុម IZ*ONE មួយរូប បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង​ទៅលើការសម្ដែងរឿងថ្មីមួយរបស់នាង ដោយមានវគ្គស្រើបស្រាល។ ជាមួយគ្នានេះ Yabuki Nako សញ្ជាតិជប៉ុន ដែលធ្លាប់ជាតារា K-pop ដ៏ល្បីល្បាញ ក្រោយពីបំបែកក្រុម នាងបានត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។

ក្រុម IZ*ONE 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបង្ហាញខ្លួននៅក្នុងរឿងភាគជប៉ុនមួយ ដែលមានវគ្គមួយ ធ្វើឲ្យហ្វេនមានការចាប់អារម្មណ៍ជាខ្លាំង ដោយនាងបានសម្ដែងនៅលើគ្រែ ប៉ុន្ដែមិនបានបង្ហាញវគ្គស្រើបស្រាលខ្លាំងនោះទេ។ 

 Yabuki Nako

នៅក្នុងនោះផងដែរ រឿងភាគមួយនេះ គឺជារឿងដំបូង ដែលតារាស្រី Yabuki Nako បានសម្ដែងជាតួឯក ហើយមានឈុតខ្លះត្រូវថើប ត្រូវអោប វាជាការធម្មតាសម្រាប់តារាសម្ដែង ប៉ុន្ដែវានៅតែធ្វើឲ្យហ្វេនភ្ញាក់ផ្អើល ដោយសារតែនាងធ្លាប់ជាតារា K-pop ដែលមានអត្តចរិតខ្ជូតៗនៅក្នុងភ្នែកអ្នកគាំទ្រជានិច្ច។

បើទោះបីជាយ៉ាងណាក៏ដោយ មានមតិហ្វេនខ្លះបានចេញមុខការពារតារាស្រីរូបនេះ ដោយនិយាយថា គ្រប់គ្នាកុំធ្វើដូចប្លែកពេក នាងជាមនុស្សពេញវ័យហើយ នាងមានសិទ្ធធ្វើតាមបំណងខ្លួន ណាមួយនេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ៕

ប្រភព៖ Koreaboo

 Yabuki Nako
 Yabuki Nako
 Yabuki Nako
 Yabuki Nako
video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]