បរទេស៖ ថ្មីៗនេះ តារាស្រីនិងជាមហាសេដ្ឋី​ Kim Kardashian ​បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបាន​ចូលរួម ប្រារព្ធ​ពិធី​សម្ពោធមួយ ក្នុង​ទីក្រុង​ញូវយ៉ក ដែលមានការតុបតែងខ្លួនយ៉ាងប្លែកភ្នែក។

Kim Kardashian
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Kim Kardashian បានបង្ហាញខ្លួនដ៏ភ្លឺស្វាង ជាមួយនឹងការតុបតែង ទាំងស្រុងនៅក្នុងឈុតគ្រីស្តាល់ Swarovski ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ​បាន​ស្លៀក​ឈុតដែលធ្វើពី​គ្រីស្តាល់​ភ្លឺចែង​ចាំងមួយនេះ គឺពិតជា​ មានភាពស្រស់ស្អាត និងលេចធ្លោយ៉ាងខ្លាំង។

Kim Kardashian

ជាពិសេស ការបង្ហាញពីស្ទាយ៍តុបតែងខ្លួនបែបនេះ ក៏បានទាញយកចំណាប់អារម្មណ៍ហ្វេនៗយ៉ាងខ្លាំង ជាមួយនឹងការរចនាម៉ូត អាវ​យឺត​ដៃ​ខ្លី​ ដែល​មាន​ច្រវាក់​និង​កង​គ្រីស្តាល់​លាតសន្ធឹង​ពេញ​​ខ្នង រួមទាំងសំពត់​ខ្លី ផងដែរ៕

ប្រភព៖ harpersbazaar

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]