ភ្នំពេញ៖ ដើម្បី​សម្រួល​ដល់​​ការពង្រីក​ដើម​ទុន ក៏​ដូច​ជា​លទ្ធភាព​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ ធនាគារ KBank បាន​​បង្កើត​​ឥណទាន​សហគ្រាស​ធុន​តូច និង​មធ្យម ​ដើម្បី​ផ្តល់​កម្ចី​​ដល់​​អាជីវកម្ម​ខ្នាត​តូច សម្រាប់​ពង្រឹង​ដើម​ទុន ពង្រីក​​អាជីវកម្ម ឬ​រៀប​ចំ​ហិរញ្ញប្បទាន​ឡើង​វិញ ដោយ​​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​បំផុត។ សហគ្រិន SME ​​នឹង​ទទួល​បាន​ឥណទាន​ក្នុង​ទំហំ​រហូត​ដល់​​ $300,000 ជាមួយ​នឹង​ការ​សង​​រំលស់​​​​​​រយៈ​ពេល​វែង​​​ដល់​ទៅ​ 7 ឆ្នាំ និង​អត្រា​ការប្រាក់​​​ចាប់​ពី 8.5% ថេរ​ពេញ​មួយ​កិច្ច​សន្យា។ គួរ​បញ្ជាក់​ដែរ​ថា​​ចំណុច​ពិសេស​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត​សម្រាប់​កម្ចី​នេះ​គឺ​​ការ​អនុម័ត​ប្រើ​រយៈពេល​ត្រឹម​តែ 8 ថ្ងៃ​ប៉ុណ្ណោះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាន់​តែ​គួ​ឱ្យ​ចាប់​អារម្មណ៍​! សម្រាប់សហគ្រិន SME ដែលបានស្នើសុំឥណទាន KBank SME Loan រហូតដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ 2023 នឹង​ទទួល​បាន​ទឹក​ប្រាក់​ត្រឡប់​ទៅ​​វិញ​ដោយ​ផ្អែក​លើ​ការចំណាយ​ជាក់ស្តែង​សរុបរហូតដល់ $1,200 សម្រាប់ថ្លៃចុះបន្ទុកលើទ្រព្យធានា ឬការវាយតម្លៃទ្រព្យធានា។

រូបភាព

​លោក រិទ្ធិវុទ្ធ វឌ្ឍនាឆៃ អគ្គនាយកនៃសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត​ (ភ្នំពេញ)  បានមានប្រសាសន៍ឱ្យដឹងថា “យោងតាមរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ប្រទេស​នេះ​ត្រូវ​បាន​ព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់ពី 5.5% ទៅដល់ 5.8% នៅឆ្នាំ 2023 ហើយ​នឹង​បន្ត​ពង្រីក​ប្រកប​ដោយ សក្កានុពលនៅឆ្នាំ 2024 ដែលភាគច្រើនជំរុញជាចម្បងដោយវិស័យទេសចរណ៍ និង​តម្រូវការ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។ នៅក្រោមកាលៈទេសៈទាំងនេះ ប្រតិបត្តិការសហគ្រាសធុនតូច និង​មធ្យម​ទំនង​ជា​ទទួល​បាន​បទពិសោធន៍ប្រតិបត្តិការដ៏រឹងមាំ”។

ធនាគារ KBank រំពឹង​ថា​នឹង​ក្លាយ​ជា​ចលករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​​​ជួយ​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​​អាជីវកម្មស្ថិត​ក្នុង​គ្រប់ស្ថានភាព​ទទួល​បាន​ជោគជ័យ និង​រីកចម្រើន​ប្រកប​ដោយ​និរន្តរភាពតាម​រយៈ​កម្ចី​ឥណទាន​មួយ​នេះ​។ ប្រសិន​បើ​​លោក​អ្នក​មាន​​ចំណាប់​អារម្មណ៍​ក្នុង​ការស្នើ​សុំ​ឥណទាន​អាជីវកម្ម “KBank SME Loan” ​សូម​​​សាកសួរ​ព័ត៌មានបន្ថែមតាមរយៈ៖

1. ជំនួយការផ្នែកឥណទាន 023 216 118

2. Inbox មកកាន់ Facebook Page –

https://www.facebook.com/KBankPhnomPenhBranch

ឬមើលព័ត៌មានលម្អិតបន្ថែមនៅលើ Website >

https://kbankwbg.co/46Nn6Qx

លក្ខណៈ​ពិសេស

Ø  អាជីវកម្មខ្នាតតូចក៏អាចទទួលបានឥណទាន

Ø  អាជីវកម្មរយៈពេល 3 ឆ្នាំក៏អាចទទួលបានឥណទាន

Ø  ប្រាក់កម្ចីរយៈពេលវែង

Ø  ប្រភេទអាជីវកម្មផ្សេងៗ

Ø  ទំហំឥណទានខ្ពស់ $300,000

Ø  ការអនុម័តរហ័សក្នុងរយៈពេល 8ថ្ងៃ

Ø  រយៈពេលបង់រំលស់រហូតដល់ 7ឆ្នាំ

Ø  ការប្រាក់ថេរ

Ø  តម្រូវការឯកសារតិច

Ø  មានទ្រព្យបញ្ចាំ

Ø  សម្រាប់អាជីវកម្មដែលមានទីតាំងនៅភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]