កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងកូរ៉េដែលមានវ័យ ៤៤ឆ្នាំ តែនៅតែក្មេងជាងវ័យ និងសម្រស់ស្រស់ស្អាត Lee Hyori បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហួសចិត្តជាមួយនឹងចម្លើយរបស់នាង ពាក់ព័ន្ធនឹងជីវិតប្ដីប្រពន្ធ។ នៅក្នុងនោះ តារាស្រីរូបនេះ បាននិយាយថា នាងខានថើបស្វាមីរបស់ខ្លួនជាង១ឆ្នាំហើយ ដែលធ្វើឲ្យហ្វេននឹកស្មានមិនដល់។
ចំណែកឯ មូលហេតុនោះ Hyori បានឆ្លើយថា នាងគិតថា វាមិនចាំបាច់តែត្រូវថើបនោះទេ គឺនាងកាត់ដល់កន្លែងសំខាន់តែម្ដង។ មិនតែប៉ុណ្ណោះ នាងនិយាយទៀតថា ហេតុអី បានគូស្នេហ៍ត្រូវតែថើបនោះ? ដែលសំណួរនេះ ធ្វើឲ្យពិធីករ ដែលសម្ភាសន៍នាង ផ្ទុះសំណើចតែម្ដង។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង Kpop ស្រីជំនាន់ទី១ Lee Hyori មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលនាងចូលសិល្បៈតាំងពីជំនាន់នៅវ័យជំទង់ រហូតមកដល់បច្ចុប្បន្នជាង២០ទៅ៣០ឆ្នាំទៅហើយ។ បច្ចុប្បន្ន រូបនាងគឺជាតារាចម្រៀងទោល និងជាផលិករចម្រៀងផងដែរ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]