បរទេស៖ ថ្មីៗនេះ តារាម៉ូដែលស្រីដ៏ស្រស់សោភា Miranda Kerr បានទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង ក្រោយពី បាន​ចែក​រំលែក​រូបថត​ ពេល​នាង​បាន​ជួប​អនាគត​ស្វាមី លោក Evan Spiegel ក្នុង​ពិធី​ជប់លៀងមួយ ​កាល​ពី ៩ ឆ្នាំ​មុន។

Miranda 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នៅលើ Instagram កាលពីថ្ងៃទី ៨ ខែវិច្ឆិកាកន្លងទៅនេះ តារាម៉ូដែលស្រី Miranda Kerr បានបង្ហោះរូបថតនៃពេលវេលា ពីការចាប់ដៃនិងស្វាគមន៍ ជាមួយ លោក Evan Spiegel នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំនោះ។ ជាពិសេស តារាស្រីរូបនេះ បានសរសេរថា៖ 

Miranda Kerr
Miranda និងស្វាមី

ជាមួយគ្នានេះដែរ តាមរយៈប្រភពព័ត៌មានក៏បានបង្ហាញទៀតថា អ្នកថតរូបម្នាក់របស់ Louis Vuitton នៅសារមន្ទីរសិល្បៈទំនើប (MOMA) នៅក្នុងថ្ងៃនោះ គឺបានថតដោយចៃដន្យនូវរូបភាព ពេលដែលតារាម៉ូដែលស្រីរូបនេះ និងមហាសេដ្ឋីដែលជាស្វាមីរបស់នាង បានណែនាំខ្លួន ខណៈដែលអ្នកថតរូបម្នាក់នេះ ប្រហែលជាមិននឹកស្មានទេថា នេះជាការចាប់ផ្តើមនៃចំណងស្នេហ៍ដ៏ស្រស់ស្អាត និងអាពាហ៍ពិពាហ៍ដ៏ល្បីល្បាញ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Miranda 
Miranda 
Miranda 
Miranda
Miranda 
Miranda និងស្វាមី 
Miranda និងស្វាមី 
Miranda និងស្វាមី 
Miranda និងស្វាមី 
Miranda និងស្វាមី កាលពី ៩ឆ្នាំមុន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]