កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់ Jennie ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី Kpop ដ៏ល្បីឈ្មោះគឺ BLACKPINK ដែលកន្លងមក នាងតែងតែក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកគាំទ្រ មិនថាសកម្មភាពច្រៀងរាំនៅលើឆាក ឬក៏ជីវិតរស់នៅក្រោយឆាកនោះឡើយ។
លើសពីនេះទៅទៀត Jennie ក៏ជានារីមួយដ៏មានមន្តស្នេហ៍ ជំនាញខាងតុបតែងខ្លួនគ្រប់បែបបទគ្រប់ស្ទាយ៍ ដែលប្រៀបដូចអ្នកដឹកនាំ Trends ល្បីៗផងដែរ។ ជាក់ស្ដែង នាពេលថ្មីៗនេះ តារាចម្រៀងស្រីសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ក៏បានចេញមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រម្ដងទៀត ជាមួយស្ទាយ៍លេងខ្លួនដ៏ប្លែកភ្នែក ពេលថតផ្សព្វផ្សាយផលិតផលទឹកអប់ថ្មី របស់ក្រុមហ៊ុន TUMBURINS ។
ក្នុងនោះគេកាត់សម្គាល់ឃើញថា Jennie លេងស្ទាយ៍សក់សេះអ៊ុតឡើងត្រង់ភ្លឹង បិទបាំងថ្ងាស ជាមួយនឹងការតុបតែងមុខបែបផ្កាឈូកៗ ដែលធ្វើឲ្យមើលទៅស្អាតប្លែកភ្នែកម្យ៉ាង ព្រោះ Jennie ពុំសូវបានលេងស្ទាយ៍សក់បែបនេះនោះឡើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]