កូរ៉េខាងត្បូង៖ ជាការពិតណាស់ ដំណឹងនៃការបែកបាក់ស្នេហារបស់តារាកូរ៉េដ៏ល្បីល្បាញ Jisoo ដែលជាសមាជិកក្រុម Blackpink និង Anh Bo Hyun ដែលជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីទំនាក់ទំនងស្នេហាគ្នាបានតែ៥ខែប៉ុណ្ណោះ។
ចំណែកឯមូលហេតុដែលបណ្ដាលឲ្យពួកគេមិនអាចបន្ដទំនាក់ទំនងស្នេហាបានទៀតនោះគឺមកពី កាលវិភាគការងារមមាញឹក ធ្វើឲ្យពិបាកក្នុងការផ្ដល់ពេលវេលាឲ្យគ្នា ដែលនេះជាហេតុផលដ៏ពេញនិយមមួយនៅក្នុងវិស័យសិល្បៈកូរ៉េ ដែលតារាល្បីៗជាច្រើនជួបប្រទះ។
ងាកទៅមើលសុខទុក្ខអតីតគូសង្សារនេះវិញ តើអ្នកទាំងពីរកំពុងតែមមាញឹកនឹងអ្វីខ្លះ បន្ទាប់ពីប្រកាសថា បញ្ចប់គ្នាត្រឹមរយៈពេលខ្លីមក។ មកមើល Jisoo នាងទើបនឹងបានជួបជុំគ្នាជាមួយនឹងតារាសម្ដែងនៃរឿង Snowdrop ហើយនាងកំពុងតែបង្ហាញមុខនៅក្នុងទស្សនាវដ្ដីល្បីៗ ជាពិសេស មានដំណឹងថា នាងនឹងធ្វើជាតួឯកស្រី នៅក្នុងរឿងភាគកូរ៉េថ្មីផងដែរ។
បែរទៅមើលខាងប្រុស Ahn Bo Hyun វិញ លោកទើបតែឈ្នះពានរង្វាន់ខាងសម្ដែងមានទេពកោសល្យ ហើយបច្ចុប្បន្នលោកកំពុងតែថតរឿងភាគថ្មីដែលមានចំណងជើងថា Gold Spoon សម្ដែងជាតួអង្គ អ្នកស៉ើបអង្កេត៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]