កូរ៉េខាងត្បូង៖ ថ្មីៗកន្លងទៅនេះ តារាចម្រៀងទោល ដែលខានចេញចម្រៀងជាយូរឆ្នាំ លោក G-Dragon បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជុំវិញករណីជាប់ពាក់ព័ន្ធគ្រឿងញៀន ក្រោយមក លោកក៏បានទៅប៉ុស្ដិ៍ប៉ូលីសខ្លូនឯង ដើម្បីធ្វើតេស្ដបង្ហាញភាពស្អាតស្អំ ដោយលទ្ធផលនោះគឺ អវិជ្ជមាន ដែលបញ្ជាក់ថា គ្មានសារជាតិញៀនក្នុងខ្លួន។
ដោយឡែក G-Dragon នៅមិនទាន់រួចខ្លួននៅឡើយទេ ដោយលោកទទួលរងការចោទប្រកាន់ពីប៉ូលីសម្ដងទៀតពីបទល្មើសថ្មី ដែលថា លោកបានបំផ្លាញភស្ដុតាង។ កាលពីថ្ងៃទី 10 ខែវិច្ឆិកានេះ គេហទំព័រ My Daily បានរាយការណ៍ថា G-Dragon បានកោររោមខ្លួនចេញអស់ មុនពេលនឹងទៅតេស្ដរកសារធាតុញៀន។
លើសពីនោះ គេបានបន្តទៀតថា ប៉ូលីសកំពុងពិនិត្យមើលបន្ថែមលម្អិត ទៅលើតារារូបនេះ ថាលោកមានចេតនាធ្វើបែបនេះ ដើម្បីបំផ្លាញភស្តុតាងឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា G-Dragon ធ្លាប់បដិសេធថាខ្លួនមិនបានលាបពណ៌ ឬខូចសក់ ដែលមានន័យថាសក់របស់តារារូបនេះ ជាសក់ធម្មជាតិដែលអាចផ្ដល់ការធ្វើតេស្ដត្រឹមត្រូវច្បាស់លាស់ហើយ៕
ប្រភព៖ សុិច អ៉ីនត្រូ- Six Intro
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]