បាងកក៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយថៃ បានចុះផ្សាយឲ្យដឹងថា ម្ចាស់យីហោកម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាល Anne Jakapong Jakrajutatip បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ថា ខ្លួនបានដាក់ពាក្យក្ស័យធន ខណៈពេលដែលខ្លួនព្យាយាមដោះស្រាយ «បញ្ហាសាច់ប្រាក់» ដែលជាប់បំណុល។
ក្រុមហ៊ុន JKN Global Group បានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ផ្សារហ៊ុនថៃរយៈពេលពីរខែបន្ទាប់ពីខ្លួនខកខានកាលបរិច្ឆេទកំណត់ក្នុងការសងមូលបត្របំណុលដែលមានតម្លៃប្រហែល ១២ លានដុល្លារអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋី Anne Jakapong Jakrajutatip បានទិញកម្មវិធីប្រកួតដែលពីមុនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IMG ក្នុងឆ្នាំ ២០២២ ក្នុងតម្លៃ ២០ លានដុល្លារ។
សេចក្តីថ្លែងការណ៍របស់ JKN បាននិយាយថាក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានយល់ព្រមកាលពីថ្ងៃអង្គារដើម្បីដាក់ផែនការស្តារអាជីវកម្មឡើងវិញទៅកាន់តុលាការក្ស័យធនរបស់ព្រះរាជាណាចក្រថៃ ក្នុងគោលបំណងនេះដើម្បីស្តារអាជីវកម្មឡើងវិញ ដើម្បីទូទាត់បំណុលតាមច្បាប់ជាមួយម្ចាស់បំណុល៕
ប្រភព៖ BBC
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]