ស្នេហា៖ ទំនាក់ទំនងស្នេហា មិនមែននៅផ្អែមល្ហែមរហូតនោះទេ គឺគង់តែមានពេលមួយដែលម្ខាងៗឈ្លោះប្រកែកគ្នា ធ្វើឲ្យចាប់ផ្ដើមណាយចិត្ត តែអ្វីដែលសំខាន់នោះគឺការអត់ឱន និងផ្សះផ្សាឲ្យគ្នា។ យ៉ាងណាមិញ ក្នុងអំឡុងពេលទាក់ទងគ្នា អ្នកក៏ត្រូវពិនិត្យមើលដែរថា តើមានសញ្ញាណអ្វីកើតឡើងដែលអាចប៉ះពាល់ដល់ទំនាក់ទំនងឬក៏អត់?

តើទំនាក់ទំនុកនេះតុកសិកដែរឬអត់ ដើម្បីឲ្យអ្នកងាយស្រួលវិភាគនិងជ្រើសរើសដើរចេញ បើសិនជាទទួលយកលែងបាន។ នេះជាសញ្ញាណទាំង៤ដែលបញ្ជាក់ថាទំនាក់ទំនងអ្នក ពិតជា Toxic ខ្លាំងណាស់៖
១. ប្រច័ណ្ឌហួងហែងខ្លាំង
បើសិនជាអ្នកឃើញថា គូស្នេហ៍របស់អ្នកនិងអ្នក តែងតែឈ្លោះប្រកែកគ្នាខ្លាំង ឬក៏ប្រច័ណ្ឌម្ខាងៗរាល់ពេលអ្នក និងគូស្នេហ៍ ទៅនិយាយជាមួយអ្នកដទៃទៀត ឬគ្រាន់តែប្រាស្រ័យទាក់ទងជាមួយអ្នកដទៃធម្មតាៗ គឺមានន័យថាទាំងអ្នកនិងគូស្នេហ៍អ្នកពិតជាតុកសិកខ្លាំងណាស់ ព្រោះការប្រច័ណ្ឌហួងហែង ត្រូវមើលលើកាលៈទេសៈ មិនមែនចេះប្រច័ណ្ឌទាំងងងឹតងងុលនោះឡើយ។
២. ភាពមិនស្មោះត្រង់
ភាពស្មោះត្រង់ជាអ្វីដែលសំខាន់បំផុត នៅក្នុងទំនាក់ទំនងស្នេហា ប៉ុន្តែបើសិនជាអ្នកនិងគូស្នេហ៍ តែងតែមិនស្មោះត្រង់ចំពោះគ្នា ម្នាក់ៗលួចមានស្នេហាលួចលាក់ ឬលួចទាក់ទងអ្នកផ្សេង ក្រោយខ្នងគ្នានឹងគ្នាគឺមានន័យថា ទំនាក់ទំនងនេះឈានដល់ភាពអាក្រក់ហើយ។

៣. ក្ដីស្រលាញ់កាំរន្ទះ
ក្នុងន័យនេះ គឺចង់បញ្ជាក់ថា ក្ដីស្រលាញ់បែបកាំរន្ទះ ក៏អាចបណ្ដាលឲ្យទំនាក់ទំនងអ្នកកាន់តែអាក្រក់ផងដែរ ដោយសារតែវាចាប់់ផ្ដើមលឿនខ្លាំងពេក គឺគេឬអ្នក និយាយពាក្យថាស្រលាញ់ទៅកាន់ម្ខាងទៀតលឿនពេក ទាំងដែលមិនទាន់ស្រលាញ់ផងនោះ។ ការចាប់ផ្ដើមសម្ព័ន្ធភាពលឿនពេក អាចធ្វើឲ្យគូស្នេហ៍ទាំងពីរឆាប់ណាយចិត្ត និងមានបញ្ហាទាស់ទែងគ្នាខ្លាំង។

៤. ភាពផ្ដាច់ការ
ជាធម្មតា ទោះអ្នកនិងគូស្នេហ៍ ស្រលាញ់គ្នាមែនក៏ គួរតែទុកចន្លោះឲ្យភាគីម្ខាងទៀតមានជីវិតផ្ទាល់ខ្លួន ព្រោះគេនិងអ្នកមានជីវិតជារបស់ខ្លួនឯងរៀងៗខ្លួន ប៉ុន្តែបើសិនជា គូស្នេហ៍របស់អ្នកឬអ្នក ព្យាយាមគ្រប់គ្រងជីវិតរបស់អ្នក ទៅណាធ្វើអីក៏ត្រូវរង់ចាំការអនុញ្ញាតពីគេ ឬគេហាមនេះហាមនោះ មិនចង់ឲ្យអ្នកធ្វើនេះធ្វើនោះ សូម្បីតែការស្លៀកពាក់ក៏ត្រូវកំហិតទៀតនោះ គឺមានន័យថាទំនាក់ទំនងណាស់ពិតជាតុកសិកខ្លាំងណាស់៕

ប្រភព៖: forbes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]