ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍ដ៏ពេញនិយមនៅក្នុងសិល្បៈកម្សាន្ត ដែលកំពុងតែធ្វើឲ្យហ្វេនៗជាច្រើន តាមដាន ទៅលើរឿងរ៉ាវស្នេហា របស់តារាប្រុសស្រី Nine Naphat និង Baifern Pimchanok ខណៈដែលអ្នកទាំងពីរក៏បានបញ្ចេញនូវភាពផ្អែមល្ហែម មិនចេះដាច់ នៅលើបណ្ដាញសង្គម។

ដោយឡែក ថ្មីៗនេះដែរ ទំនាក់ទំនងរបស់តារាប្រុសស្រីមួយគូ នៅតែមានភាពស្អិតរមួត ជាពិសេស នៅពេលដែល លោក Nine បានចេញមក បង្ហោះរូបថតជាមួយនឹង Baifern បង្ហាញពីសកម្មភាពរូបគូស្នេហ៍ដ៏គួរឱ្យស្រលាញ់ ពេលដែល Baifern ឱបស្មាលោក Nine យ៉ាងកក់ក្ដៅ។

ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រ ក៏បានបង្ហាញពីក្ដីរំភើបជំនួស គូស្នេហ៍មួយគូនេះ ដែលនៅក្នុងជីវិតពិត គឺពិតជាមានភាពផ្អែមល្ហែមខ្លាំងណាស់ និងសង្ឃឹមថា នឹងរក្សាក្ដីស្រលាញ់មួយនេះបានយ៉ាងល្អរហូតទៅ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com