យល់ដឹង៖ ស្បែកមុខមនុស្សមិនមែនមានតែមួយប្រភេទទេ គឺមានប្រភេទស្បែកខ្លាញ់ ស្បែកស្ងួត និងស្បែករួមបញ្ចូលគ្នា(ខ្លាញ់ផងស្ងួតផង)។ អ្នកត្រូវតែដឹងប្រភេទស្បែករបស់ខ្លួនឯងសិនមុនពេលឈានដល់ការជ្រើសរើសផលិតផលថែរក្សាស្បែកក៏ដូចជាគ្រឿងសម្អាង ដើម្បីប្រាកដចិត្តថាផលិតផលទាំងនោះត្រូវគ្នាជាមួយស្បែកយើង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកប្រភេទស្បែកមុខចម្រុះគឺជាស្បែកមុខខ្លាញ់ផង ស្ងួតផង ដូចជាខ្លាញ់នៅបរិវេណអក្សរ T (ឬយើងហៅថា T Zone) ចាប់ពីកណ្ដាលថ្ងាស ចុះមកបរិវេណខ្ទង់ច្រមុះមកដល់ចង្កា ហើយស្ងួតនៅបរិវេណផ្សេងទៀតដូចជាថ្ពាល់ទាំងសងខាងជាដើម ដែលធ្វើឲ្យពិបាកជ្រើសរើសផលិតផលថែរក្សាមុខ។

យ៉ាងណាមិញនេះអ្វីដែលអ្នកគួរធ្វើឬមិនគួរធ្វើ នៅពេលអ្នកមានស្បែកមុខប្រភេទនេះ៖

១. ប្រើប្រាស់ផលិតផលតាមតំបន់នៅលើផ្ទៃមុខ

ដោយសារអ្នកមានស្បែកមុខខ្លាញ់ផងស្ងួតផង អ្នកត្រូវជ្រើសរើសយកផលិតផលតម្រូវតាមចំណុចនីមួយៗនៅលើផ្ទៃមុខ។ ឧទាហរណ៍ ស្បែកមុខតំបន់ T របស់អ្នកឡើងខ្លាញ់ច្រើនអ៊ីចឹងគួរប្រើផលិតផលដូចជាក្រែមផ្ដល់សំណើមណាមានសារធាតុ ដែលគ្មានជាតិខ្លាញ់ឬ non-comodegenic ហើយប្រើប្រាស់ផលិតមានជាតិខ្លាញ់សម្រាប់តំបន់ផ្សេងទៀតដែលស្ងួត។

រូបភាពតំណាង

២. កុំបោះបង់ក្រែមផ្ដល់សំណើម

ស្បែកមុខចម្រុះក៏ត្រូវការការផ្ដល់សំណើមដែរ អ៊ីចឹងហើយអ្នកមិនត្រូវឈប់ប្រើប្រាស់ឡេផ្ដល់សំំណើមនោះឡើយ ប៉ុន្តែគួរប្រើប្រាស់យកក្រែមផ្ដល់សំណើមណាដែលស្រាល មិនមានសារធាតុសកម្មប៉ះពាល់ដល់ផ្ទៃមុខ។

រូបភាពតំណាង

៣. ជម្រុះកោសិកាឲ្យទៀងទាត់

ការជម្រុះកោសិកាអាចជួយកម្ចាត់ស្បែកងាប់ៗនៅលើផ្ទៃមុខ មិនបណ្ដាលឲ្យស្ទះរន្ធញើស ដែលធ្វើឲ្យស្បែកអាចដកដង្ហើមបាននិងមានសុខភាពល្អ ជាពិសេសតំបន់ដែលមានស្បែកខ្លាញ់ដែលងាយនឹងទាក់ទងនឹងបាក់តេរី។

រូបភាពតំណាង

៤. កុំភ្លេចប្រើប្រាស់ Toner (ទឹកជូតមុខ)

មុននឹងធ្វើការលាបផលិតផលថែរក្សាស្បែក គួរប្រើប្រាស់ Toner ដើម្បីកម្ចាត់ខ្លាញ់ ព្រមទាំងរក្សាកម្រិត pH នៅលើផ្ទៃមុខរបស់អ្នក។

៥. ប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខតាមរដូវកាល

ស្បែកមុខរបស់អ្នកអាចផ្លាស់ប្ដូរស្ថានភាពរបស់វាទៅតាមរដូវកាល ដូច្នេះអ្នកត្រូវធ្វើការសង្កេតឲ្យមែនទែន ហើយបើសិនជាអ្នកឃើញថាស្បែកមុខអ្នករាងខ្លាញ់ជាងមុន ឬស្ងួតជាងមុន សូមធ្វើការផ្លាស់ប្ដូរផលិតផលថែរក្សាសម្រស់របស់អ្នកតាមរដូវកាល៕  

រូបភាពតំណាង

ប្រភព៖: dermadoctor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]