កម្សាន្ត៖ ប្រិយមិត្តដែលនិយមទស្សនាខ្សែភាពយន្ដបែបហូលីវូដ ច្បាស់ជាមិនរំលងរឿង John Wick នោះទេ ដែលរឿងនេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។ រឿងនេះ បានចេញសរុប ៤វគ្គ​ ដែលវគ្គដំបូងចេញនៅឆ្នាំ២០១៤ ហើយនឹងវគ្គទី៤ ជាវគ្គចុងក្រោយនេះ ទើបនឹងបញ្ចាំង កាលពីដើមឆ្នាំ២០២៣នេះផងដែរ។

តួអង្គ John Wick
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកទស្សនារំភើបចិត្តនោះ រឿង John Wick មានដំណឹងថា កំពុងតែផលិតជា anime គំនូរជីវចល​ដោយជប៉ុន។ ជាមួយគ្នានេះដែរ អ្នកគាំទ្ររឿងនេះ ដែលនៅមិនទាន់អស់ចិត្តជាមួយនឹងសាច់រឿង ក៏ដូចជាតួអង្គ ដែលសម្ដែងដោយលោក Keanu Reeves ក៏នឹងបានឃើញទស្សនិយភាពសារជាថ្មីក្នុងរូបភាពថ្មីគួរឲ្យចាប់អារម្មណ៍នេះ។

តួអង្គ John Wick

នៅក្នុងនោះទៀតសោត គេនឹងរក្សារមុខមាត់តួអង្គ John Wick ឲ្យនៅតែដដែល គឺមានន័យថា មុខមាត់របស់លោក Keanu Reeves គូចេញជាគំនូរជីវចល។ បើនិយាយអំពីសាច់រឿងវិញ គឺមិនទាន់ដឹងនៅឡើយទេថា ជាសាច់រឿងថ្មី ឬផលិតចេញពីសាច់រឿងចាស់ ហើយក៏នៅមិនទាន់ដឹងថា រឿងនេះនឹងចេញនៅពេលណានោះដែរ៕

ប្រភព៖ Anime News Page

តួអង្គ John Wick
តួអង្គ John Wick
តួអង្គ John Wick
តួអង្គ John Wick
តួអង្គ John Wick

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]