ភ្នំពេញ៖ ONiON Mobility ដែលជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានផលិត និងដំឡើង កង់បីអគ្គិសនី មានមោទនភាពនាំមកជូននូវ ម៉ូតូអគ្គិសនីឆ្លាតវៃ និងទំនើបលើកដំបូង របស់ពួកគេ ដែលមានឈ្មោះថា X-Series។ ម៉ូតូអគ្គិសនីនេះ ត្រូវបានរចនាឡើងជាពិសេស ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា។ ម៉ូតូទាំង ២ ម៉ូឌែលរបស់ X-Series ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងរូបរាងយ៉ាងទាក់ទាញដែលមានតម្លៃចាប់ពី 849$ តែប៉ុណ្ណោះសម្រាប់ម៉ូឌែល X1 ស័ក្តសមជាមួយនឹងមនុស្សគ្រប់វ័យ ដូចជាសិស្ស និស្សិត និងអ្នកធ្វើការជាដើមជាមួយជម្រើសនៃការបង់ប្រាក់ច្រើនប្រភេទ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពលេចធ្លោនៃម៉ូតូអគ្គិសនី X-Series ដែលមានលក្ខណៈខុសពីម៉ូតូដ៏ទៃទៀតនោះគឺ ម៉ូទ័រ និងថ្មរបស់ម៉ូតូអគ្គិសនីទាំង ២ ម៉ូឌែលតែម្តង។ កម្លាំងដ៏ខ្លាំងរបស់ម៉ូទ័រធ្វើឱ្យម៉ូតូមានសំទុះខ្លាំងហើយអាចបើកបររហូតដល់៨០ Km/h ។ថ្មដែលបានដាក់បញ្ចូលក្នុងម៉ូតូនេះមានគុណភាពខ្ពស់ អាយុកាលប្រើប្រាស់ពី ៣ ឆ្នាំកន្លះ រហូតដល់ ៤​​ ឆ្នាំដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បើកបរបានរហូតដល់ ៧៥ Km បន្ទាប់ពីសាកមួយពេញ។ អ្វីដែលពិសេស អ្នកប្រើប្រាស់អាចសាកថ្មបាន គ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្រាន់តែប្រើប្រាស់ជាមួយនឹងឧបករណ៍សាកថ្មចល័តដែលមានផ្តល់ជូន។

រូបភាព

លើសពីនេះទៅទៀត ម៉ូតូអគ្គិសនី X-Series បានបំពាក់ជាមួយនឹងមុខងារទំនើបៗ ដែលផ្លាស់ប្តូរ បទពិសោធន៍អ្នកធ្វើដំណើរឱ្យកាន់តែប្រសើរមួយកម្រិតទៀត។

មុខងារទាំងនោះ មានដូចជា៖ 

•បច្ចេកវិទ្យាការពារថ្មពីការឆ្លងចរន្តផ្សេងៗ និងពន្យារអាយុកាលរបស់ថ្ម•តេឡេបញ្ជាដែលអាចឱ្យអ្នកបើកបរបញ្ឆេះម៉ូតូនិងដោះសោរពីចម្ងាយបាន•ប្រព័ន្ធការពារសុវត្ថិភាពដែលអាចការពារម៉ូតូពីការលួចដោយបន្លឺសម្លេងរោទ៏•ប្រព័ន្ធCruise Modeដែលអាចបើកបរយ៉ាងរលូននៅពេលនៅលើផ្លូវត្រង់។

អ្វីដែលសំខាន់នោះគឺ ម៉ូតូអគ្គិសនី X-Series មានការសន្សំសំចៃថវិកាខ្ពស់។ ចំណាយប្រចាំថ្ងៃនៅក្នុងការប្រើប្រាស់មានចំនួនតិចប្រសិនបើ ប្រៀបធៀបជាមួយនឹងម៉ូតូដែលប្រើប្រាស់សាំងទូទៅ។ ម៉ូតូអគ្គិសនី X-Series ចំណាយអស់ត្រឹមតែ 12,000៛ ប៉ុណ្ណោះក្នុងមួយខែនៅក្នុងការសាកថ្ម។ ដូច្នេះដោយប្រើប្រាស់អាចសន្សំសំចៃថវិកា និងធ្វើដំណើរបានដោយ រីករាយទៀតផង។ ONiON Mobility បានធ្វើការសហការជាមួយនឹងស្ថាប័នហិរញ្ញវត្ថុមួយចំនួន ដើម្បីជួយសម្រួលដល់អតិថិជនដែលមានបំណងនៅក្នុងការជាវម៉ូតូយកទៅប្រើប្រាស់នៅក្នុងការបង់ប្រាក់តាមដំណាក់កាលជាមួយនឹងកម្ចី ឬរំលស់ផ្សេងៗផងដែរ។

រូបភាព

ONiON Mobility នឹងបន្តនាំមកនូវការច្នៃប្រឌិតថ្មីៗមកកាន់ទីផ្សារ​ ដោយបន្ថែមផលិតផលថ្មី ដែលស្របទៅនឹងចក្ខុវិស័យក្នុងការបង្កើតយានជំនិះអគ្គិសនីល្អៗបន្ថែមសម្រាប់បំពេញតម្រូវការប្រជាជនកម្ពុជា ហើយម៉ូតូអគ្គិសនីអនៀនសម្រាប់យុគសម័យឌីជីថល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]