ថៃ៖ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា កន្លងទៅនេះ សម្រាប់គូស្វាមីភរិយា តារាប្រុសស្រី Mark Prin និង Kimberley បានដឹកដៃគ្នាចូលរោងការយ៉ាងផ្អែមល្ហែមម្ដងទៀតហើយ ដែលពិធីរៀបការរបស់ពួកគេ បានរៀបចំឡើងនៅប្រទេសថៃ បន្ទាប់ពីបានរៀបការេួច នៅប្រទេសអ៊ីតាលីកាលពីខែកញ្ញាកន្លងទៅ ។
ខណៈនៅក្នុងពិធីមង្គលមួយនេះ ក៏បានបង្ហាញនូវរូបភាពជាច្រើនរបស់អ្នកទាំងពីរ ដែលបានរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត ក្នុងឈុតកូនក្រមុំកូនកំលោះ ពោរពេញដោយភាពស័ក្តិសម ជាពិសេស ក៏មិនភ្លេចបន្ថែម នូវភាពផ្អែមល្ហែមរបស់ពួកគេ បង្ហាញពីក្ដីសុខ នៅមុខអ្នកសារព័ត៌មាន ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ Mark និង Kimberley ថែមទាំងបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានបានសម្ភាសន៍ពួកគេ បន្ទាប់ពីចូលរោងការ និងរស់នៅជាមួយគ្នាបានមួយរយៈ ដោយក្នុងនោះ ពួកទាំងពីរបានបើកចំហ និងនិយាយពី ការតាំងចិត្តរស់នៅជាមួយគ្នា និងបានប្ដេជ្ញាថា នឹងមើលថែគ្នាឲ្យអស់ពីសមត្ថភាព ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]