សណ្ឋាគារ Sun&Moon Reverside រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2023៖ Xiaomi Cambodia ថ្ងៃនេះបានប្រកាសលក់នូវទូរស័ព្ទ Redmi 13C ថ្មីទាំងអស់ ដោយផ្តល់ជូននូវការកម្សាន្ត និងបទពិសោធន៍ថតរូបដ៏អស្ចារ្យ ដើម្បីបំពេញតម្រូវការច្នៃប្រឌិតរបស់ Gen Z ដោយចាប់ផ្តើមពីតម្លៃ 129 ដុល្លារ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានទម្រង់ស្តើងពិសេស 8.09mm ការរចនាគែមស្តើងដ៏ទាន់សម័យ  និងរូបរាងស៊ីវិល័យជាមួយនឹងពណ៌បែបធម្មជាតិ៖ Midnight Black, Navy Blue, Clover Green, Glacier White ។ Redmi 13C មានអេក្រង់ទំហំ 6.74” គួរឱ្យចាប់អារម្មណ៍ ដែលគាំទ្ររហូតដល់ 90Hz refresh rate, នាំយកនូវបទពិសោធន៍នៃការមើលប្រកបដោយភាពរីករាយ។ ឧបករណ៍ផ្តល់អាទិភាពដល់ការមើលដោយភាពងាយស្រួលជាមួយនឹងអេក្រង់ LCD ដែលបង្ហាញពីការមើល DC និងវិញ្ញាបនប័ត្រ TÜV សម្រាប់កម្រិតពន្លឺពណ៌ខៀវទាប និងបច្ចេកវិទ្យា Flicker Free កាត់បន្ថយការប៉ះពាល់នៃភ្នែក។

រូបភាព

Redmi 13C ផ្តល់ថាមពលដល់បទពិសោធន៍ថតរូបរបស់អ្នក ដើម្បីបំពេញតម្រូវការនៃប្រព័ន្ធបណ្តាញសង្គមរបស់អ្នកជាមួយនឹងការពង្រឹងទាំងទៅលើ hardware និង  software ដ៏ទាក់ទាញ។ លក្ខណៈពិសេសមួយទៀតនោះគឺ កាមេរ៉ា 50MP 3 គ្រាប់ និងកាមេរ៉ាខាងមុខ 8MP ដែលត្រូវបានធ្វើឱ្យប្រសើរឡើង មិនត្រឹមតែធានាបាននូវរូបភាព និងការថតសែលហ្វីដ៏ល្អឥតខ្ចោះនោះទេ សូម្បីតែក្នុងស្ថានភាពដែលមានកម្រិតពន្លឺតិចក៏អាចចាប់យករូបភាពដែលអស្ចារ្យបានផងដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងផ្តល់ឲ្យនូវល្បឿនចាប់យករូបភាពដ៏គួរឱ្យកត់សម្គាល់រហូតដល់ 34.9% ខណៈពេលដែលកំពុងប្រើប្រាស់មុខងារពេលយប់ សម្រាប់ការថត និងវីដេអូនៅកន្លែងដែលមានពន្លឺតិច។ លើសពីនេះ Redmi 13C ផ្តល់នូវកាមេរ៉ា filter និងជម្រើសស៊ុមបែបខ្សែភាពយន្តចំនួន 10 ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពច្នៃប្រឌិតយ៉ាងទូលំទូលាយ។

រូបភាព

បំពាក់ដោយប្រព័ន្ធដំណើរការ MediaTek Helio octa-core ដ៏មានអានុភាព និងធ្វើឱ្យប្រសើរឡើងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ MIUI 14។ Redmi 13C បានធ្វើដំណើរការកាន់រលូន ដែលល្អបំផុតសម្រាប់ការលេងហ្គេម និងការមើលវីដេអូ បូករួមជាមួយនឹងទំហំផ្ទុកដល់ទៅ 1TB ដែលអាចពង្រីកបន្ថែមបាន។ ដំណោះស្រាយនៃអង្គចងចាំដែលជាការបង្កើតថ្មី បានផ្តល់ជូននូវ RAM ដល់ទៅ 8GB បន្ថែមលើអង្គចងចាំបន្ថែមទំហំ 8GB សម្រាប់ទំហំសរុបរហូតដល់ 16GB។ ថាមពលថ្មធំ 5000 mAh (typ) ត្រូវបានធានាឲ្យនូវការប្រើប្រាស់បានយូរអង្វែង និងមានរន្ធ USB Type-C ដែលបានអាប់ដេត និងគាំទ្រការសាកថ្មលឿន 18W PD ដើម្បីអោយអ្នកបន្តដំណើរបាន។ 

រូបភាព

Redmi 13C មានពីរជម្រើសគឺ 6GB+6GB/128GB, 8GB+8GB/256GB, សម្រាប់ 6GB+6GB/128GB មានតម្លៃ USD 129 និង8GB+8GB/256GB មានតម្លៃ USD 139 នឹងត្រូវបានប្រកាសលក់នៅថ្ងៃទី 11 ខែវិច្ឆិកា។

រូបភាពផលិតផលមាន នៅទីនេះ

1.     ទិន្នន័យត្រូវបានសាកល្បងនៅក្នុងមន្ទីរពិសោធន៍របស់ Xiaomi ។

2.     Refresh rateអាចត្រូវបានកែតម្រូវរហូតដល់ 90Hz សម្រាប់កម្មវិធីដែលគាំទ្រ។

3.     ផ្នែកបន្ថែមអង្គចងចាំអាចប្រើបានលុះត្រាតែមានទំហំផ្ទុកគ្រប់គ្រាន់នៅលើឧបករណ៍របស់អ្នក។ ការពង្រីកទំហំផ្ទុក RAM ផ្សេងៗគ្នាតាមម៉ូឌែលផ្សេងៗគ្នា។

4.     Redmi 13C ផ្តល់នូវភាពខុសគ្នាពីរនៅទូទាំងតំបន់ផ្សេងៗគ្នា (មួយមានដុំបំបែកថាមពល និងមួយទៀតមិនមាន)។ ដុំបំបែកថាមពលដែលគាំទ្រការសាកថ្ម 18W ត្រូវបានលក់ដោយឡែក។

រូបភាព

អំពី សាជីវកម្ម Xiaomi

សាជីវកម្ម Xiaomi ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ 2010 ហើយបានចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារហ៊ុនហុងកុងនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 ( 1810.HK )។ Xiaomi គឺជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិក​ប្រើប្រាស់​ និង​ឆ្លាតវៃ​ដែលមាន​ស្មាត​ហ្វូន និង​ផ្នែករឹង​ឆ្លាតវៃ​ដែលភ្ជាប់​ដោយ​វេទិកា IoT ជាស្នូល។

ជាមួយនឹងការសង្កត់ធ្ងន់ស្មើៗគ្នាលើការច្នៃប្រឌិត និងគុណភាព Xiaomi បានបន្តអភិវឌ្ឍន៍បទពិសោធន៍ដែលមានគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ដែលមាន និងប្រសិទ្ធភាពប្រតិបត្តិការ។ ក្រុមហ៊ុនបង្កើតផលិតផលដ៏អស្ចារ្យដោយឥតឈប់ឈរជាមួយនឹងតម្លៃដ៏ស្មោះត្រង់ ដើម្បីអនុញ្ញាតឱ្យមនុស្សគ្រប់គ្នានៅក្នុងពិភពលោករីករាយនឹងជីវិតកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាច្នៃប្រឌិត។

រូបភាព

គិតត្រឹមត្រីមាសទី 2 ឆ្នាំ 2023 ក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពូលទាំង 3 នៅក្នុងទីផ្សារស្មាតហ្វូនពិភពលោក ទាក់ទងនឹងការនាំចេញស្មាតហ្វូន បើយោងទៅតាម Canalys ។ ក្រុមហ៊ុនក៏បានបង្កើតវេទិកា AIoT (AI+IoT) ជាមួយនឹងអ្នកប្រើប្រាស់ដែលឈានមុខគេរបស់ពិភពលោក ដោយមានឧបករណ៍ឆ្លាតវៃចំនួន 654.5 លានគ្រឿងបានភ្ជាប់ទៅកាន់វេទិការបស់ខ្លួន ដោយមិនរាប់បញ្ចូលស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។ ផលិតផល Xiaomi មានវត្តមានជាង 100 ប្រទេស និងតំបន់ជុំវិញពិភពលោក។ នៅក្នុងខែសីហា ឆ្នាំ 2023 ក្រុមហ៊ុននេះបានចុះបញ្ជីជា Fortune Global 500 សម្រាប់រយៈពេល 5 ឆ្នាំជាប់ៗគ្នា។

Xiaomi គឺជាធាតុផ្សំនៃ Hang Seng, Hang Seng China Enterprises Index, Hang Seng TECH Index និង Hang Seng China 50 Index៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]