កម្សាន្ត៖ ជាការពិតណាស់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣​ កន្លងទៅនេះ គឺជាថ្ងៃមង្គលការរបស់តារាចម្រៀងស្រី ដ៏ល្បីល្បាញនៅក្នុងផលិតកម្មហង្សមាស អ្នកនាង ចម្រើន សុភ័ក្ត្រ ដែលចូលរួមទៅដោយវត្តមានមិត្តៗសិល្បករសិល្បការនីយ៉ាងច្រើនកុះករ។

ចម្រើន សុភ័ក្ត្រ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យមហាជនបង្វែរចំណាប់អារម្មណ៍មកលើកម្មវិធីមង្គលការមួយនេះគឺ មានបញ្ចូលការលេងល្បែងប្រជាប្រិយខ្មែរ និង រាំ​របាំគោះអង្រែ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការកោតសរសើរ ដែលនេះជាពិធីមង្គលការដំបូងហើយ ដែលលើកស្ទួយវប្បធម៌ខ្មែរ ដោយប្ដូរពីការកាត់នំខេក មកជាល្បែងប្រជាប្រិយខ្មែរវិញ។

ចម្រើន សុភ័ក្ត្រ

ជាពិសេស នេះជាគម្រូដ៏ល្អ ដែលបង្ហាញទៅដល់មហាជនឲ្យឃើញពីរបៀបនៃការថែរក្សាប្រពៃណីខ្មែរកុំឲ្យបាត់បង់ ដែលអ្នកអាចយកគម្រូតាម។ មិនតែប៉ុណ្នោះ ក្រោយពីឃើញវីដេអូលេងល្បែង របាំគោះអង្រែនេះហើយ មហាជននាំគ្នាសរសើរមិនដាច់ពីមាត់៕

ប្រភព៖ kongkeavisal_ouch

@kongkeavisal_ouch ពិតជាមិនមានពីធីរៀបការដូចទេតូចតែអត្តន័យធំ លេីកស្ទួយរបាំខ្មែរ🇰🇭 មិនសរសេីមិនបានទេ @Chamroeun Sopheak🇰🇭 ♬ original sound - gi_bi_grawat
វីដេអូ
ចម្រើន សុភ័ក្ត្រ និង ស្វាមី
ចម្រើន សុភ័ក្ត្រ
ចម្រើន សុភ័ក្ត្រ
ចម្រើន សុភ័ក្ត្រ
ចម្រើន សុភ័ក្ត្រ និង ស្វាមី
ចម្រើន សុភ័ក្ត្រ និង ស្វាមី
ចម្រើន សុភ័ក្ត្រ
ចម្រើន សុភ័ក្ត្រ និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]