កូរ៉េខាងត្បូង៖​ ថ្មីៗនេះ ដំណឹងបែកបាក់ស្នេហាមួយរបស់ គូស្នេហ៍តារាកូរ៉េដ៏ល្បីល្បាញ បានកំពុងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ដោយ Hyeri ដែលជាតារា Kpop និង ជាតារាសម្ដែងដ៏មានប្រជាប្រិយភាព បានចែកផ្លូវជាមួយនឹងគូស្នេហ៍បន្ទាប់ពីទាក់ទងគ្នាបានរយៈពេល៧ឆ្នាំ។

Hyeri
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ Hyeri និង តារាសម្ដែងប្រុស Ryu Jun Yeol បានទាក់ទងគ្នាកាលពីឆ្នាំ២០១៦មកម្ល៉េះ ហើយពួកគេក៏បានសម្ដែងរឿងភាគកូរ៉េជាមួយគ្នា ដែលរឿង Reply 1988 ធ្វើឲ្យអ្នកទាំងពីរមានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ហើយពួកគេក៏បានបើកទំនាក់ទំនងជាសាធារណៈពីពេលនោះមក។

Ryu Jun Yeol 

ដោយឡែក ចំពោះមូលហេតុដែលនាំឲ្យ គូស្នេហ៍ចាស់រដូវនេះ សម្រេចចិត្តដើរផ្លូវរៀងខ្លួននោះ គឺមិនច្បាស់នោះទេ ប៉ុន្ដែពួកគេសម្រេចថា ធ្វើជាមិត្តនឹងគ្នាធម្មតា បើទោះបីជាពួកគេមិនមែនជាគូស្នេហ៍ទៀតក៏ដោយ។​ ក្រោយពីប្រកាសបែបនេះ ធ្វើឲ្យមិត្តៗរួមសិល្បៈជាច្រើន ក៏ដូចជាហ្វេនៗមានការឈឺចាប់ជំនួសសមីខ្លួនផងដែរ៕

ប្រភព៖ Koreaboo

Hyeri
Hyeri
 Ryu Jun Yeol
 Ryu Jun Yeol
 Ryu Jun Yeol និង Hyeri
 Ryu Jun Yeol និង Hyeri
 Ryu Jun Yeol និង Hyeri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]