កូរ៉េខាងត្បូង៖ អនាគតរបស់សមាជិក BLACKPINK ទាំងបួននាក់ហាក់មានភាពស្រពេចស្រពិល បន្ទាប់ពីខាងផលិតកម្ម YG Entertainment ពុំបានប្រកាសពីការបន្តកុងត្រាថ្មីរបស់ពួកគេនោះឡើយ ខណៈដែលព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា ក្នុងចំណោមសមាជិកទាំងបួនរូប គឺមានតែ Rose ម្នាក់គត់ដែលព្រមបន្តកុងត្រាថ្មីជាមួយ YG ។

BLACKPINK 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុងត្រារបស់សមាជិកទាំងបួនអស់សុពុលភាពនៅខែវិច្ឆិកាឆ្នាំ២០២៣នេះហើយ ដែលថ្មីៗនេះ LISA ជាសមាជិកម្នាក់ក្នុងក្រុមក៏មានពាក្យចចាមអារ៉ាមថាបានផ្លាស់ចេញពីទ្រនំនេះផងដែរ។

 LISA
 LISA

ឥឡូវនេះ អ្នកគាំទ្រស្រាប់តែមានការសង្ស័យថា LISA ពិតជាបានចែកផ្លូវជាមួយ YG មែនដោយសារតែ កញ្ញា Alice Kang ជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់តារាស្រីសញ្ជាតិថៃរូបនេះ បានចាកចេញពីផលិតកម្ម YG Entertainment ហើយ។

Alice Kang និង LISA 

នៅក្នុងគណនី LinkedIn របស់ Alice បានបញ្ជាក់ថា នាងបានលាឈប់ពី YG ហើយបន្ទាប់ពីបានបំពេញការងាររយៈពេលជាង ៥ឆ្នាំនិង១ខែ ដែលធ្វើឲ្យអ្នកគាំទ្រគិតថា Alice Kang ទំនងជាចាកចេញទៅធ្វើការជាមួយ LISA នៅទ្រនំថ្មី៕  

ប្រវត្តិរូប​​​របស់ Alice Kang 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]