កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុសមុខមានមន្ដស្នេហ៍ V ដែលជាសមាជិកក្រុម BTS បានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាមួយនឹងរូបមួយសន្លឹក។ ជាមួយគ្នានេះ តារាប្រុសនេះបានចែករំលែករូបភាពមួយដ៏គួរឲ្យចាប់អារម្មណ៍ ដែលនាំឲ្យអ្នកគាំទ្រក្នុងបណ្ដាញសង្គមនាំគ្នាស៊ែចែករំលែកតៗគ្នា។

 V
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកមកមើលរូបភាពដ៏ទាក់ទាញនេះវិញ V មើលទៅដូចជាពាក់សក់បន្ដិច កាត់តបន្ដិច ជាមួយនឹងសក់វែងមានពណ៌សដូចជានារីបារាំង បើមិនស្គាល់ច្បាស់ជាគិតថាស្រីស្អាតមកពីណាជាមិនខាន។ លើសពីនោះ V ថតបែបនេះ មិនដឹងជាក្នុងបំណងចង់លេងសើចជាមួយអ្នកគាំទ្រឬមានថតអ្វីថ្មីក៏មិនដឹង ដឹងត្រឹមតែហ្វេននាំគ្នាយកធ្វើ​ Meme ពេញអ៉ិនធើណែត។

v

មិនតែប៉ុណ្ណោះ គេនាំគ្នាយករូបសមាជិកម្នាក់ក្នុងក្រុម គឺ Suga មកប្រៀបធៀប ដែលកាលពីមុន លោកបានពាក់សក់ដូចគ្នានេះ ដើម្បីថតចម្រៀង Daechwita ហើយហ្វេនខ្លះទៀតក៏និយាយលេងសើចថា សក់នេះ ដូចសក់តែមួយដែល Suga ពាក់ពីមុន៕

Suga
v
v
v
v
v
v

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]