កម្សាន្ត៖ ជាការពិតណាស់ DJ SODA ដែលមានឈ្មោះពិតថា Hwang So-hee គឺជា តារាកូរ៉េ ដែលជាអ្នក Mix ភ្លេងដ៏ល្បីល្បាញ នៅក្នុងពិភពលោកនេះអ្នកណាក៏ស្គាល់ ហើយនាងតែងតែលេចវត្តមានក្នុងនាមជា Headliner ក្នុងមហោស្រពតន្ត្រីលំដាប់ពិភពលោក រាប់មិនអស់។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ DJ SODA ក៏បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមជា Headliner ក្នុងមហោស្រពតន្ត្រីដ៏ធំរបស់ក្រុមហ៊ុនស្ទីង រួមជាមួយកំពូលតារាចម្រៀងរ៉េបលោក G-Devith។ នៅក្នុងផងដែរ តារាស្រីរូបនេះ បានបានឆ្លៀតធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត។
លើសពីនោះ នាងក៏បានថតវីដេអូខ្លីមួយ ផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ទៅកាន់ពិភពលោក ក្នុងសម្លៀកបំពាក់យ៉ាងសមសួន ថ្លៃថ្នូរបំផុត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ DJ រូបនេះ បានគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាតប្លែកភ្នែក គួរឲ្យទាក់ទាញមែនទែន៕
ប្រភព៖ វចនា-Vachana
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]