កូរ៉េខាងត្បូង៖ ថ្មីៗ Jennie សមាជិកក្រុម BLACKPINK ត្រូវបានគេរាយការណ៍ថាបានទិញផ្ទះល្វែងប្រណីតតម្លៃ ៥ ពាន់លានវ៉ុន (ប្រហែល ៣.៧៩ លានដុល្លារអាមេរិក) នៅតំបន់សហគមនិ៍ UN Village ជាការទិញសាច់ប្រាក់សុទ្ធ។
យោងតាមរបាយការណ៍ផ្តាច់មុខពី Biz Hankook Jennie បានទិញវីឡានៅ UN Village ដ៏ល្បីល្បាញដោយសាច់ប្រាក់ទាំងអស់ដោយគ្មានប្រាក់កម្ចីពីធនាគារណាមួយឡើយ។ នាងក៏បានរាយការណ៍ថាបានចុះឈ្មោះអាសយដ្ឋានថ្មីរបស់នាងជាមួយការិយាល័យក្រុងក្នុងតំបន់ថែមទៀតផង។
ផ្ទះល្វែងនេះមានបន្ទប់គេងចំនួន ៥ និងបន្ទប់ទឹកចំនួន ៣ ដែលមានទំហំរស់នៅសរុប ២៤៤.៩៧ ម៉ែត្រការ៉េ។ ក្នុងនោះផងដែរ តារាសម្តែង Lee Jong Suk ជាម្ចាស់ផ្ទះល្វែងមួយកន្លែងនៅក្នុងអគារដូចគ្នា ជាមួយតារាស្រីនេះផងដែរ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]