ភ្នំពេញ៖ ពិតជាអស្ចារ្យ Black Friday ឆ្នាំនេះ កាន់តែពិសេស ហាងល្បីៗជាង ៣៥០ហាងនៅផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខា នឹងមានការបញ្ចុះតម្លៃរហូតដល់ ៧០% ដែលមានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩​ ខែវិច្ឆិកា ២០២៣ នេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខា នឹងមានការផ្ដល់ជូនប្រអប់អាហារជាមួយនឹងកាបូបបរិស្ថានជាកាដូសម្រាប់អតិថិជនក្នុងបំណងលើកទឹកចិត្តអោយអតិថិជនចូលរួមថែរក្សាបរិស្ថានដោយកាត់បន្ថយនូវការប្រើប្រាស់ផ្លាស្ទិកទាំងអស់គ្នា។​ ការផ្ដល់ជូននេះ មានទីតាំង​នៅផ្សារទំនើប អ៊ីអន ម៉ល​ ភ្នំពេញ ច្រកមាត់ទន្លេ6B (ជិត Brown Coffee)​, ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ច្រក5B (Central Court) និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ច្រក4B (Icon Plaza) ចាប់ពីម៉ោង ៩:០០ព្រឹក រហូតដល់អស់ពីស្ដុក។​ អ្នកមកមុនបានមុន ព្រោះការផ្ដល់ជូនមានចំនួនកំណត់។

រូបភាព

លើសពីនេះទៅទៀត ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងមានកម្មវិធី ២០ដុល្លារ Clearance Sale នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ខាងមាត់ទន្លេអគារពង្រីកថ្មីជាន់ផ្ទាល់ដី និង នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ Prime Plaza​​​ ផងដែរ។  

រូបភាព

ក្នុងកម្មវិធីនេះ មានការបញ្ចុះតម្លៃសល់ត្រឹមតែ ២០ដុល្លារ លើគ្រប់ទំនិញពីហាងល្បីៗមួយចំនួនដូចជា Timberland, Love Bonito, Puma, Routine, The Body Shop និងបណ្ដាហាងជាច្រើនទៀត។ ដើម្បីធ្វើអោយអតិថិជនកាន់តែរីករាយ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និង ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងនាំមកនូវកម្មវិធីសប្បាយៗសម្រាប់កំដរអតិថិជនក្នុងការដើរស៊បភីង និងដើរលេងកម្សាន្តមានដូចជា ការលេងហ្គេមឈ្នះរង្វាន់ដោយសេរី ​ការបត់ប៉េងប៉ោងអោយទៅជារូបផ្សេងៗ ការចែកស្ករសំឡី និងការសម្ដែងចម្រៀងពីសិល្បៈករល្បីៗថែមទៀតផង។ រួសរាន់ឡើងកុំអោយឱកាសនេះកន្លងផុតទៅអោយសោះ!

មកមកស៊បភីង​ ប្រេនប្រេនបញ្ចុះតម្លៃទាំងអស់គ្នាណា!!!

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]