ស្នេហា៖ ធ្លាប់ឆ្ងល់ទេ ពេលអ្នកឃើញបុរសម្នាក់នោះ ធ្លាប់មានគូស្នេហ៍ជាស្រីស្អាតលំដាប់តារាបង្ហាញម៉ូដ ស្បែកសខ្ចី ច្រមុះស្រួច រាងរៅក៏ស្រស់ស្អាតលំដាប់ស្ដង់ដារ ស្រាប់តែពេលចាស់ចិត្តចាស់គំនិតចង់រៀបការ ក៏ជ្រើសរើសមនុស្សស្រីដែលមានសម្រស់មិនឆើតឆាយ មិនសូវលេចធ្លោ គឺបែបស្រគត់ស្រគុំ សម្រស់ក៏មិនស្អាតដល់ថ្នាក់ចែងចាំងគ្រប់កន្លែង ទៅវិញ?

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពិតទៅ មនុស្សស្រីក្នុងលោកទាំងអស់សុទ្ធតែមានសម្រស់ស្អាត គ្រាន់តែស្អាតទៅតាមលំដាប់ស្តង់ដាររបស់ប្រទេសនីមួយៗ ដែលនៅប្រទេសកម្ពុជាយើងនេះ គេគិតថាទាល់តែស្បែកសចាំង រាងស្រឡូន ច្រមុះស្រួចទើបត្រូវនឹងស្ដង់ដារ ដែលយើងសង្កេតឃើញបុរសជាច្រើនប៉ងប្រាថ្នាចង់បាននារីប្រភេទនោះណាស់។

រូបភាពតំណាង

យ៉ាងណាមិញ បុរសខ្លះគិតថា នារីដែលស្រស់ស្អាតឆើតឆាយដែលពួកគេធ្លាប់យកជាគូស្នេហ៍នោះ ពុំអាចឲ្យពួកគេកាន់ដៃគ្នាសាងអនាគតទៅមុខនោះឡើយ ដោយសារតែ នារីដែលស្រស់ស្អាតឆើតឆាយចូលចិត្តតែងខ្លួន ធ្វើម៉េចឲ្យតែបានស្អាត មិនថាចំណាយអស់ប៉ុន្មានទេ ដែលបុរសអស់ទាំងនោះគិតថា ពួកគេត្រូវចំណាយច្រើនទៅលើនាង ហើយនាងថែមទាំងមានស្តង់ដារខ្ពស់ ដែលពេលខ្លះពួកគេមិនអាចឈោងដៃដល់។ នារីកំពូលសម្រស់ឆើតឆាយក៏មិនចេះទ្រអ្នកណាដែរ បើប្រុសណាធ្វើឲ្យខកចិត្ត ក៏ងរង៉ក់រករឿងបែកគ្នា ឬបង្កើតជាដ្រាម៉ាផ្សេងៗដែលបុរសមិនសូវចង់ជួបប្រទះប៉ុន្មានទេ។ ម្យ៉ាងវិញទៀត នារីទាំងនោះខ្លះ មានភាពខ្ជិលច្រអូស មិនសូវចំណាប់រឿងការងារផ្ទះ ជាដើម។

រូបភាពតំណាង

ងាកមករកនារីស្រគត់ស្រគុំវិញ ទោះសម្រស់ផ្នែកខ្លះមិនត្រូវនឹងស្ដង់ដារសង្គមពិតមែន តែនាងតែងតែមានចំណុចទាក់ទាញណាមួយ ដែលខិតខំប្រឹងបំពេញដើម្បីទៅលុបបំបាត់សម្រស់ដែលមិនសូវបានរបស់នាង ដូចជានាងពូកែរឿងការងារផ្ទះ ចំអិនម្ហូប មានចំណេះជំនាញជ្រៅជ្រះផ្នែកនេះ ចេះគ្រប់គ្រងទុកដាក់ប្រាក់កាស និងមិនសូវចំណាយទៅលើរឿងដែលមិនគួរចំណាយ ដែលធ្វើឲ្យបុរសខ្លះយល់ថា នាងស័ក្តិសមយកជាគូអនាគតជាងនារីដែលមានសម្រស់ឆើតឆាយ៕  

រូបភាពតំណាង

ប្រភព៖: standardmedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]